ព័ត៌មាន

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកសន្យាជំរុញវិធានការដើម្បីស្តារសេដ្ឋកិច្ច

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៨ ខែមករាបានណែនាំសមាជិកចុងក្រោយនៃក្រុមទទួលបន្ទុកសេដ្ឋកិច្ច នៅក្នុងរដ្ឋាភិបាលរបស់លោក ព្រមទាំងបានសន្យាដាក់ចេញវិធានការបន្ថែមទៀតសម្រាប់ក្រុមគ្រួសារនិងអង្គភាពអាជីវកម្មខ្នាតតូច ដែលកំពុងប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែជំងឺរាតត្បាតកូវីដ ១៩។  ថ្លែងមួយថ្ងៃ បន្ទាប់ពីសមាជិកសភាអាមេរិក បានបញ្ជាក់ជាផ្លូវការអំពីជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក Biden បានឲ្យដឹងថា លោកនឹងប្រកាសនៅសប្តាហ៍ក្រោយ នូវកម្មវិធីជួយសង្គ្រោះសេដ្ឋកិច្ច ដែលកំពុង រងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត ដែលក្នុងនោះនឹងជំរុញការបង់ពន្ធនិងការដំឡើងប្រាក់ឈ្នួលអប្បបរមា ហើយទាំងនេះគឺជាអាទិភាពកំពូល។ លើសពីនេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកក៏បានសន្យាថា នឹងពន្លឿនការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដល់ប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top