
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump (រូបថត៖AP)
នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump បានតែងតាំងមេធាវីលោក Robert Lighthizer កាន់តំណែងតំណាងពាណិជ្ជកម្មអាមេរិក ដោយក្ដីសង្ឃឹមថា លោករូបនេះនឹងជួយនាំមកនូវកិច្ចព្រមព្រៀងដ៏ល្អជាងមុនសំរាប់ខឿនសេដ្ឋកិច្ចធំទី១លើពិភពលោកនេះ។ ដោយការតែងតាំងពោលខាងលើ មេធាវីលោក Lighthizer នឹងដើតួនាទីដ៏សំខាន់ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ក្រោយពីលោករូបនេះ ឡើងកាន់តំណែងនាថ្ងៃទី ២០ មករា ខាងមុខ។លោក Lighthizer ធ្លាប់កាន់ តំណែងជាអនុប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ក្រោមអំណាចរបស់ប្រធានាធិបតីលោក Ronald Reagan ហើយបានជួយទប់ស្កាត់រលកនាំចូល ទំនិញពីជប៉ុនក្នុងប៉ុន្មានឆ្នាំ ៨០ នៃសតវត្សមុន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម