ព័ត៌មាន

ប្រធានាធិបតីក្រិកស្នើឲ្យសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើវិស័យអប់រំនិងវប្បធម៌

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១៨ ឧសភា គណៈប្រតិភូជាន់ខ្ពស់ក្រិក ដឹកនាំដោយលោកស្រីប្រធានាធិបតី Katerina Sakellaropoulou បានអញ្ជើញមកដល់ទីក្រុងហូជីមិញ។
  ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបគណៈប្រតិភូក្រិកដឹកនាំដោយលោកស្រីប្រធានាធិបតី Katerina Sakellaropoulou (រូបថត៖ VOV)  
ក្នុងជំនួបជាមួយគណៈប្រតិភូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Phan Van Mai បានសម្តែងការកោតសរសើរចំពោះលទ្ធផលក្នុងទំនាក់ទំនងសហ ប្រតិបត្តិការ មិត្តភាព ការទូតដ៏ល្អប្រសើររវាងវៀតណាមនិងក្រិក។ លោក Phan Van Mai បានឲ្យដឹងថា៖ ក្នុងនាមជាមូលដ្ឋានដែលដើរតួនាទីនាំមុខក្នុងវិស័យសេដ្ឋកិច្ច វប្បធម៍ និងសង្គមរបស់វៀតណាម ទីក្រុងហូជីមិញជានិច្ចកាលត្រៀមខ្លួនជាស្រេចដើរ តួនាទីយ៉ាងសកម្ម ធ្វើជាស្ពានដើម្បីបន្តអភិវឌ្ឍន៍ និងធ្វើអាជីវកម្មឲ្យបានល្អថែមទៀត នូវសក្ដានុពលដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់ កម្ពស់ថ្មី។

ថ្នាក់ដឹកនាំទីក្រុងបានស្នើថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការអាជីវ កម្ម ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀតរវាងក្រិក និងវៀតណាម និយាយរួម និងជាមួយទីក្រុងហូជីមិញនិយាយដោយឡែក។

ថ្លែងក្នុងជំនួបនេះ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បាន ស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកវិធីសាស្ត្រដ៏ល្អ ក្នុង វិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌ ជាពិសេសការអភិរក្សកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ នៅចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វិស័យពាណិជ្ជកម្ម និងការវិនិ យោគ៕

top