ព័ត៌មាន

ប្រធានអគ្គសេនាធិការក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធា គុយបាត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់នោះគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជន​វៀតណាម​ដឹកនាំ ដោយឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបាដឹកនាំដោយឧត្តមសេនីយ៍ឯក Alvaro Lopez Miera បានជួបពិភាក្សាការងារទ្វេភាគី។

គណៈប្រតិភូយោធាជាន់ខ្ពស់គុយទៅទស្សនាមណ្ឌលបច្ចេកទេសមួយនៅវៀតណាមដែលត្រូវបានគុយបា
ជួយឧបត្ថម្ភសាងសង់ឡើង (រូបថត៖ qdnd.vn)

តាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកមជ្ឈឹមបក្ស សមាជិកគណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈឹម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនោះ ឧត្តមសេនីយ៍ឯក Alvaro Lopez Miera សមាជិកការិយាល័យនយោបាយ ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីទី១ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែកញ្ញា។

នារសៀលថ្ងៃទី១៦ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធាគុយបាត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់នោះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំ ដោយឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបាដឹកនាំដោយឧត្តមសេនីយ៍ឯក Alvaro Lopez Miera បានជួបពិភាក្សាការងារទ្វេភាគី។

នៅទីនេះ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការការពារជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅបាននាំមកនូវប្រសិទ្ធភាពយ៉ាងពិតប្រាកដ ហើយជាសសរទ្រូងមួយក្នុងចំណោមសសរទ្រូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពគ្នាថា នឹងបន្តបង្កើនទំនាក់ទំនងគ្រប់ជ្រុងជ្រោយ នាំកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជំរៅក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗទៀតផង។         លើវិស័យឧស្សាហកម្មការពារជាតិ ភាគីទាំងពីរបាន​​ឯកភាពបន្តសហការយ៉ាងស្អិតរមួតក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការតាមកិច្ចព្រមព្រៀង ដែលបាន​ចុះហត្ថលេខា ព្រមទាំងធានាប្រសិទ្ធភាពនិងសុវត្ថិភាពជាដាច់ខាត។ ឧត្តម សេនីយ៍ឯក Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយគុយបាលើវិស័យទូរគមនាគមន៍និងព័ត៌មាន ព្រមទាំងស្នើអោយភាគីគុយបាបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍យោធា (Viettel) ចូលរួមបោះទុន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងវិស័យផ្សេងៗទៀតនៅគុយបានាពេលខាងមុខផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top