ព័ត៌មាន

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

នៅទីស្នាក់ការស្ថានបេសកកម្មកម្ពុជា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលលើគ្រប់វិស័យរបស់កម្ពុជាក្នុងរយៈពេលកន្លងទៅ។ លោកបានជូនពរដល់កម្ពុជារៀបចំការបោះឆ្នោតសកលនីតិកាលទី ៧ (ខែកក្កដា ឆ្នាំ២០២៣) ប្រកបដោយជោគជ័យ ហើយបន្តអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។
 
ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទើបអញ្ជើញទៅជូនពរដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bun Pi May របស់ឡាវឆ្នាំ ២០២៣។

នៅទីស្នាក់ការស្ថានបេសកកម្មកម្ពុជា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលលើគ្រប់វិស័យរបស់កម្ពុជាក្នុងរយៈពេលកន្លងទៅ។ លោកបានជូនពរដល់កម្ពុជារៀបចំការបោះឆ្នោតសកលនីតិកាលទី ៧ (ខែកក្កដា ឆ្នាំ២០២៣) ប្រកបដោយជោគជ័យ ហើយបន្តអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

ចំណែកឯ លោកឯកអគ្គរដ្ឋទូត សុភា អ៊ាត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការគោរពចំពោះមនោសញ្ចេតនា និងការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមសម្រាប់កម្ពុជាតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រនានា។ លោកបានសម្ដែងក្ដីសប្បាយរីករាយអំពីការអភិវឌ្ឍនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាពហុភាគីនានា។

នាថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានអញ្ជើញជូនពរឆ្នាំដល់លោកឯកអគ្គរដ្ឋទូតឡាវ Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិផងដែរ៕


top