ព័ត៌មាន

ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla អញ្ជើញ​បំពេញ​ទស្សនកិ​ច្ច​ផ្លូវការ​នៅវៀតណាម

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌា ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងឥណ្ឌា (១៩៧២-២០២២)។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla (រូបថត៖ VNA)  

ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានដឹកនាំគណៈប្រតិភូសភានៃសាធារណរដ្ឋឥណ្ឌាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ នេះគឺជាដំណើរទស្សនកិច្ចដើមដំបូងរបស់លោក Om Birla នៅវៀតណាមចាប់តាំងពីពេលលោកចូលកាន់ដំណែងនាខែមិថុនា ឆ្នាំ ២០១៩។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន សភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា លោក Om Birla និងគណៈប្រតិភូសភានៃសាធារណៈរដ្ឋឥណ្ឌាបានប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយបញ្ជាក់ពីជំនឿទុកចិត្តនយោបាយខ្ពស់ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរនិយាយរួម និង រដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌា ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងឥណ្ឌា (១៩៧២ - ២០២២)។ ដំណើរទស្សនកិច្ចនេះសំដៅបង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា ហើយបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនិយាយរួម និងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក ក៏ដូចជាអនុវត្តន៍សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌាដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ ២០១៦ ផងដែរ៕


top