ព័ត៌មាន

ប្រធានរដ្ឋអញ្ជើញជាអធិបតីក្នុងសន្និសីទប្រមូលមតិពីគណៈកម្មាធិការបក្សក្រុង និងខេត្ត ស្តីពីគម្រោងយុទ្ធសាស្ត្រកសាងរដ្ឋនីតិរដ្ឋ

នៅក្នុងនោះ បង្ហាញពីជោគជ័យ គុណសម្បត្តិ និងគុណវិបត្តិនៃការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាមក្នុងរយៈពេលកន្លងមក ជាពិសេសក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទ (រូបថត៖ Thong Nhat/TTXVN)  

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្ត Quang Nam ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងសន្និសីទផ្តល់យោបល់លើសេចក្តីព្រាងគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ ២០៣០” ទិសដៅឆ្ពោះទៅឆ្នាំ ២០៤៥ សំដៅប្រមូលមតិយោបល់ពី គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការក្រុង នៃតំបន់ភាគកណ្តាល Tay Nguyen។

ថ្លែងមតិក្នុងសន្និសីទនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុងនៃមូលដ្ឋានចំនួន ១៤ នៅភូមិភាគកណ្តាល និងតំបន់ Tay Nguyen ដែលបានចូលរួមមតិដ៏ស្មោះត្រង់ ដែលបានសម្តែងនូវការស្រាវជ្រាវយ៉ាងម៉ត់ចត់ មានការចូលរួមចំណែកជាក់ស្តែងចំពោះគម្រោងសេចក្តីព្រាង។ មតិយោបល់ចំនួន ១៨ បានផ្តោតលើខ្លឹមសារសំខាន់ៗនៃគម្រោង ដោយមានបំណងធានាឱ្យមានការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិ។ នៅក្នុងនោះ បង្ហាញពីជោគជ័យ គុណសម្បត្តិ និងគុណវិបត្តិនៃការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាមក្នុងរយៈពេលកន្លងមក ជាពិសេសក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ ទន្ទឹមនឹងនោះ រួមចំណែកដល់គោលដៅ ទិសដៅ ចំណុចលោតផ្លោះ និងដំណោះស្រាយដើម្បីកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥។ រាល់មតិយោបល់ទាំងអស់បានវាយតម្លៃខ្ពស់ចំពោះគម្រោងដែលបានត្រៀមយ៉ាងម៉ត់ចត់  ដោយឈរលើមូលដ្ឋានកម្មវិធីនយោបាយ និងរាល់សេចក្តីសម្រេចចិត្តរបស់បក្ស៕


top