ព័ត៌មាន

ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួបធ្វើការ​ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានការពារព្រំដែន

វិទ្យាស្ថានចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារវិធីសាស្រ្តបង្រៀន និងសិក្សារៀនសូត្រ លើកកម្ពស់គុណភាពអប់រំលើគ្រប់ជ្រុងជ្រោយ ភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ជាពិសេសគឺតថភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តថភាពអនុវត្តន៍ភារកិច្ចគ្រប់គ្រង ការពារព្រំដែនជាតិក្នុងបរិបទដិបវត្តន៍ឧស្សាហកម្មលើកទី៤។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានការពារព្រំដែន (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងឱកាសរំលឹកខួបលើកទី ៦៤ ទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម (៣ មីនា ឆ្នាំ ១៩៥៩ - ៣ មីនា ឆ្នាំ ២០២៣) និងខួបលើកទី ៣៤ នៃទិវាការពារព្រំដែនប្រជាជនទាំងមូល (៣ មីនា ឆ្នាំ ១៩៨៩ - ៣ មីនា ឆ្នាំ២០២៣) ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅវិទ្យាស្ថានការពារព្រំដែន នៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានអះអាងថា៖  “វិទ្យាស្ថានចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារវិធីសាស្រ្តបង្រៀន និងសិក្សារៀនសូត្រ លើកកម្ពស់គុណភាពអប់រំលើគ្រប់ជ្រុងជ្រោយ ភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ជាពិសេសគឺតថភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តថភាពអនុវត្តន៍ភារកិច្ចគ្រប់គ្រង ការពារព្រំដែនជាតិក្នុងបរិបទដិបវត្តន៍ឧស្សាហកម្មលើកទី៤។ វិទ្យាស្ថានការពារព្រំដែនត្រូវឈានមុខគេក្នុងការងារសិក្សាស្រាវជ្រាវ ការព្យាករណ៍ស្ថានការណ៍ ព្រមទាំងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធ្វើជាសេនាធិការជាយុទ្ធសាស្ត្រជូនបក្ស រដ្ឋ កងទ័ព ដើម្បីយើងមានយុទ្ធសាស្ត្រការពារមាតុភូមិ ក្នុងស្ថានភាពថ្មី ក៏ដូចជាឆ្លើយតបនឹងរាល់និន្នាការ និងតម្រូវការនៃយុគសម័យផងដែរ”៕


top