ព័ត៌មាន

ប្រធានរដ្ឋស្តីទីវៀតណាមចូលរួមពិធីបើកការប្រណាំងម៉ូតូទឹកជើងឯកពិភពលោក UIM

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh បានសម្របសម្រួលជាមួយសហព័ន្ធទូកម៉ូតូអន្តរជាតិ UIM និងក្រុមហ៊ុនភាគហ៊ុន Binh Dinh F1 រៀបចំពិធីបើកការប្រណាំងម៉ូតូទឹកជើងឯកពិភពលោក UIM F1H2O។
ប្រធានរដ្ឋស្តីទីចូលរួមពិធីបើកការប្រកួតជើងឯកពិភពលោក UIM F1H2O។ រូបថត៖ TTXVN

ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ន្ធមជ្ឈឹមមួយចំនួន ថ្នាក់ដឹកនាំខេត្ត Binh Dinh ប្រជាជន និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ពាន់នាក់បានចូលរួមពិធីបើក។ UIM F1H20 ជាការប្រណាំងម៉ូតូទឹកអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក។ ការប្រណាំងបាននាំមកនូវសកម្មភាពកីឡាដ៏ទាក់ទាញភ្នែក និងត្រូវបានចាត់ទុកថា ជាកីឡាលើទឹកដ៏គួរឲ្យទាក់ទាញនិងប្លែកបំផុតមួយនៅក្នុងពិភពលោក។ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៣៩ ឆ្នាំ ការប្រកួតបានរៀបចំព្រឹត្តិការណ៍ Grand Prix ចំនួន ២៩៥ លើក នៅក្នុងប្រទេសជាង ៣៣ នៅទូទាំងពិភពលោក៕


top