ព័ត៌មាន

ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង

នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរាជទូតកម្ពុជា ឯកអគ្គរដ្ឋទូតស្វីស និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី អញ្ជើញមកជូនសារតាំង។
ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan និងឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាលោកស្រី ជា គឹមថា ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)
 

អញ្ជើញទទួលជួបលោកស្រី ជា គឹមថា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម និងជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំប្រទេសវៀតណាម ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានជឿជាក់ថា លោកស្រីឯកអគ្គរាជទូតនឹងទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន  រួមចំណែកលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្រោមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។

ប្រធានរដ្ឋស្តីទី Vo Thi Anh Xuan និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Tan Yang Thai ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

 

ទទួលជួបឯកអគ្គរដ្ឋទូតស្វីស Thomas Gass ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានស្នើប្រទេសទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់; លើកទឹកចិត្តសហគ្រាសស្វីសដើម្បីធ្វើការវិនិយោគរយៈពេលវែងនៅវៀតណាមលើកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ ឧស្សាហកម្មផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ និងការបណ្តុះបណ្តាល។

ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan និងឯកអគ្គរដ្ឋទូតស្វីស លោក Thomas Gass ក្នុងពិធីជូនសារតាំង។ រូបថត៖ VNA

 

 

ជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Tan Yang Thai ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានស្នើឲ្យឯកអគ្គរដ្ឋទូតម៉ាឡេស៊ីជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់នៅឆ្នាំនេះ ដែលជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ (ខែមិនា ១៩៧៣ - ខែមិនា ២០២៣); ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការទេសចរណ៍; ខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មកើនឡើងដល់ ១៨ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ៕


top