ព័ត៌មាន

ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Son La

សន្និសីទបូកសរុបផែនការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែននៃស្រុក Moc Chau និងស្រុក Van Ho  (ខេត្ត Son La) ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន រួមសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំឡើងនាព្រឹកថ្ងៃទី១ខែតុលា នៅស្រុក Moc Chau ខេត្ត Son La។

ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh ថតរូបអនុស្សាវិរីយ៍ជាមួយតំណាងចូលរួមសន្និសីទ (TTXVN)

អញ្ជើញចូលរួមក្នុងពិធី ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh បានជូនអំណោយចំពោះប៉ូស្តការពារព្រំដែន Tan Xuan (ស្រុក Van Ho) និង Long Sap (ស្រុក Moc Chau)។ ឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien មេបញ្ជាការ កងទ័ពការពារព្រំដែន បានប្រគល់ប័ណ្ណសរសើរជូនចំពោះសមូហភាពចំនួន៨ដែលទទួលបានស្នើដៃឆ្នើមក្នុងកិច្ចការតស៊ូប្រឆាំងបទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន។

ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធបើកឲ្យដំណើការ ទីស្នាក់ការឃុំ Tan Xuan ស្រុក Moc Chau ខេត្ត Son La ប្រគល់ផ្ទះមេតាធម៌ចំនួនខ្នង រួមទាំងប្រគល់អាហារូបករណ៍ចំនួណ ២០០ ចំណែកនៃមូលនីធិគាំពារកុមារវៀតណាមសម្រាប់ប្អូនសិស្សដែលមានស្ថាន ភាព​លំបាករបស់ស្រុក  Moc Chau និង Van Ho នៃខេត្ត Son La ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top