ព័ត៌មាន

ប្រធានរដ្ឋសភា៖ ទីក្រុងហាណូយមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បង្កើតកម្លាំងចលករដឹកនាំតំបន់ទាំងមូលនិងប្រទេសទាំងមូល

នេះជាប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនក្នុងសម័យប្រជុំលើកទី ២០ នៃក្រុមប្រឹក្សាប្រជាជនហាណូយ នីតិកាលទី១៦ (ក្រុមប្រឹក្សាប្រជាជន) ដែលបាន បើកនាព្រឹកថ្ងៃទី៩ ធ្នូ នៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិនថ្លែង​សុន្ទរកថាក្នុង​សម័យ​ប្រជុំនេះ។ រូបថត៖ VNA

ទីក្រុងហាណូយត្រូវបន្តពង្រីកស្មារតីនវានុវត្តន៍ក្នុងសកម្មភាព របស់ក្រុមប្រឹក្សាប្រជាជន ត្រូវតែជា “គំរូឆ្នើម” មានការអភិវឌ្ឍន៍ឈានទៅមុខ បង្កើតកម្លាំងចលករដឹកនាំតំបន់ទាំងមូល និងប្រទេសជាតិទាំងមូល។ នេះជាប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនក្នុងសម័យប្រជុំលើកទី២០ នៃក្រុមប្រឹក្សាប្រជាជនហាណូយ នីតិកាលទី១៦ (ក្រុមប្រឹក្សាប្រជាជន) ដែលបានបើកនាព្រឹកថ្ងៃទី៩ ធ្នូ នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងសម័យបើក ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី ២០ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ អាណត្តិ ២០២១-២០២៦ (នីតិកាលទី ១៦) ប្រព្រឹត្តទៅក្នុងបរិបទដែលបក្ស និងរដ្ឋសភា ទើបអនុម័តជាបន្តបន្ទាប់នូវសេចក្តីណែនាំ និងសេចក្តីសម្រេចសំខាន់ៗ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ដូច្នេះ សម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយលើកនេះ ត្រូវបង្កើតស្មារតី និងសន្ទុះថ្មី បង្កើតរបកគំហើញ បើកទូលាយធនធាន និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានី រួមចំណែកយ៉ាងសកម្មចូលក្នុងកិច្ចការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាររបស់ប្រទេសក្នុងយុគសម័យថ្មី។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ទីក្រុងត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លាថែមទៀតក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើប្រភពធនធាន ដើម្បីអនុវត្តដោយជោគជ័យនូវរបកគំហើញជាយុទ្ធសាស្ត្រ លុបបំបាត់ការរាំងស្ទះ និងការជាប់គាំងអំពីរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ផ្សព្វផ្សាយយ៉ាងសកម្មនូវយន្តការ និងគោលនយោបាយអនុវត្តច្បាប់រដ្ឋធានីឆ្នាំ ២០២៥ ជាមួយនឹងយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីទីក្រុងហាណូយអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បង្កើតការលើកទឹកចិត្តដើម្បីដឹកនាំតំបន់ទាំងមូល និងប្រទេសជាតិទាំងមូល”៕


top