ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាអាមេនីដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រមុខស្ថាប័ននីតិបញ្ញត្តិអាមេនី ក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាលោក Alen Simonyan និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានអញ្ជើញចូលវិមាន តម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានអញ្ជើញចូលវិមាន តម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
បន្ទាប់មក ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan និងគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលជាតិពិសេស Van Mieu-Quoc Tu Giam។ នៅទីនេះ ប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan និងគណៈប្រតិភូបាន ស្ដាប់ការឧទ្ទេសនាមអំពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍នៃសាកលវិទ្យាល័យដំបូង បង្អស់របស់វៀតណាម ដែលជាកន្លែងផ្សារភ្ជាប់ជាមួយនឹងប្រពៃណីសង្វាតរៀន សូត្ររបស់ប្រជាជាតិវៀតណាម។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាអាមេនីដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រមុខស្ថាប័ននីតិបញ្ញត្តិអាមេនី ក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ; បង្ហាញការគោរពរបស់អាមេនីចំពោះទំនាក់ទំនង ប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ៕