ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបើកមហាសន្និបាត AIPA លើកទី ៤២

ក្នុងស្មារតីនោះ ប្រធានបទនៃមហាសន្និបាត AIPA-42 ត្រូវបានជ្រើសរើសគឺ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហាសន្និបាត AIPA-42 (រូបថត៖ quochoi.vn)



តបតាមការអញ្ជើញរបស់លោក Pehin Dato Abdul Rahman Taib ប្រធាន AIPA, ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូសាឡឹម, គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមមហាសន្និបាត AIPA លើកទី ៤២ (AIPA-42) តាមប្រព័ន្ធវីដដេអូ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែសីហា នៅប្រទេសព្រុយណេ។

អញ្ជើញថ្លែងអបអរសាទរនូវព្រឹត្តិការណ៍នេះ ប្រធាន AIPA-42 លោក Pehin Dato Abdul Rahman Taib បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលបណ្តាប្រទេសអាស៊ានរួមគ្នាដើម្បីឆ្លើយតបនិងស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ -១៩ ដល់ពេលដែលប្រទេសជាសមាជិកអាស៊ាន ធានាការផ្លាស់ប្តូរលើបរិយាប័ន្នឌីជីថល ដើម្បីពង្រឹងភាពធន់  ត្រៀមខ្លួនសម្រាប់ជំនាន់បច្ចុប្បន្ននិងជំនាន់នាអនាគត។ ក្នុងស្មារតីនោះ ប្រធានបទនៃមហាសន្និបាត AIPA-42 ត្រូវបានជ្រើសរើសគឺ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។

បន្ទាប់ពីសម័យប្រជុំបើកមហាសន្និបាត AIPA-42 បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គលើកទី ១ វគ្គទី ១ ដោយជ្រើសរើសអនុប្រធានមហាសន្និបាត AIPA-42;  ណែនាំពីគណៈប្រតិភូនិងកិច្ចពិភាក្សាតាមរយៈកម្មវិធីសកម្មភាព AIPA-42; របៀបវារៈ AIPA-42; សមាសភាពគណៈកម្មការ AIPA-42; ពិចារណាលើប្រទេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី ១៣; ពេលវេលានិងទីកន្លែងនៃមហាសន្និបាត AIPA-43 និងបញ្ហាផ្សេងទៀត។

នៅរសៀលថ្ងៃទី ២៣ ខែសីហាសម័យប្រជុំពេញអង្គ វគ្គទី ២ គឺជាសុន្ទរកថារបស់ប្រមុខគណៈប្រតិភូសមាជិកសភា AIPA; សន្ទរកថារបស់អគ្គលេខាធិការ AIPA; សុន្ទរកថារបស់អគ្គលេខាធិការអាស៊ាន និងសុន្ទរកថារបស់ប្រធានប្រតិភូសភាជាអ្នកសង្កេតការណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top