ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៥ (AIPA-45) នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ មុននឹងប្រារព្ធពិធីបើក ប្រធានរដ្ឋសភាឡាវ ប្រធានអាយប៉ា លោកសាយ សំផន ភូមវិហាន(Saysomphone Phomvihane) បានទទួលជួប ប្រមុខគណៈប្រតិភូចូលរួមអាយប៉ា- ៤៥។
ប្រតិភូចូលរួមអាយប៉ា-៤៥ (រូបថត៖ Le Tuyet/VOV)
មហាសន្និបាត អាយប៉ា-៤៥
នេះប្រព្រឹត្តទៅក្រោមប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការជំរុញ
តភ្ជាប់ និងកំណើនរួមរបស់អាស៊ាន”។
តាមនោះ បើតាមប្រធានរដ្ឋសភាឡាវ ប្រធាន អាយប៉ាលោកសាយ សំផន ភូមវិហារ ប្រទេសនានានឹងដំណើរការពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន លើវិស័យនយោបាយ
សេដ្ឋកិច្ច សង្គម ស្ត្រី យុវជន និងកិច្ចការផ្ទៃក្នុងរបស់អាយប៉ា។ លើសពីនេះ
មហាសន្និបាត អាយប៉ា-៤៥ ក៏ធ្វើការពិភាក្សាអំពីយន្តការសហប្រតិបត្តិការ
ដើម្បីគាំទ្រចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥
ប្រធានរដ្ឋសភាឡាវ
លោក សាយ សំផន ភូមវិហាន ប្រធានអាយប៉ា ជឿជាក់ថា មហាសន្និបាត អាយប៉ា-៤៥ នឹងជួយប្រទេសសមាជិកមានឱកាសជួបប្រជុំ
និងផ្លាស់ប្តូរគំនិតដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព
បង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយទន្ទឹមនឹងនោះ
ផ្លាស់ប្តូរទស្សនៈដើម្បីបង្កើតឯកភាព និងសម្រេចបានលទ្ធផលខ្ពស់៕