ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួប Asia Society និងសហគ្រាសអូស្ត្រាលី

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការបង្កើត “គំនិតផ្តួចផ្តើមសហគ្រិនជួរមុខ” របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអូស្ត្រាលី-វៀតណាម។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VNA)  

កាលពីរសៀលថ្ងៃទី២ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីក្រុង Melbourne រដ្ឋ Victoria ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំ Asia Society និងធុរជនចំនួន ៣ រូប ដែលត្រូវបានរដ្ឋាភិបាលអូស្ត្រាលីតែងតាំងក្នុង "គំនិតផ្តួចផ្តើមសហគ្រិនជួរមុខ"។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការបង្កើត គំនិតផ្តួចផ្តើមសហគ្រិនជួរមុខរបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអូស្ត្រាលី-វៀតណាម។ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមនេះគឺជាមធ្យោបាយមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

រីឯខ្លួនវិញ នាយកប្រតិបត្តិនៃ Asia Society អូស្ត្រាលី លោក Philipp Ivanov បានមានប្រសាសន៍ថា Asia Society មានកិត្តិយសជាសហគ្រាសមួយក្នុងចំណោមសហគ្រាសជួរមុខទាំង ៣ ដែលបានចូលរួម "គំនិតផ្តួចផ្តើមសហគ្រិនជួរមុខ" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយហេតុនេះយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ហើយត្រូវបានរួមចំណែកដោយផ្ទាល់ដល់ការអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕


top