ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សន្និសីទវេទិកាសមាជិកសភាវ័យក្មេងសាកលលើកទី៩

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសន្និសីទគឺជាព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីសំខាន់របស់រដ្ឋសភា វៀតណាមក្នុងឆ្នាំ២០២៣។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសន្និសីទគឺជាព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីសំខាន់របស់រដ្ឋសភាវៀតណាមក្នុងឆ្នាំ២០២៣។

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការស្ដីពីការងារត្រៀមរៀបចំឲ្យសន្និសីទវេទិកាសមាជិកសភាវ័យក្មេងសាកលលើកទី ៩ ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសន្និសីទគឺជាព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីសំខាន់របស់រដ្ឋសភាវៀតណាមក្នុងឆ្នាំ២០២៣។ បន្តជោគជ័យនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣២ (IPU 132) មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA 41) សន្និសីទគឺជាឱកាស ដើម្បីបន្តបង្ហាញ ផ្សព្វផ្សាយរូបភាពវៀតណាម និងរដ្ឋសភាវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មការកិច្ចការបរទេសទទួលយកមតិយោបល់ សុក្រិតបែបបទពាក់ព័ន្ធនានាឱ្យបានឆាប់ ដើម្បីត្រៀមរៀបចំសន្និសីទឲ្យបានល្អប្រសើរ ព្រមទាំងឯកភាពគ្នាគ្រោងរៀបចំសន្និសីទនេះនាខេកញ្ញាឆ្នាំនេះផងដែរ៕


top