ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Nghe An

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការរវាងគណៈកម្មាធិការបក្សរដ្ឋសភា ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Nghe An ស្តីពីការតាក់តែងសេចក្តីព្រាងសេចក្តី សម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការកសាងសាកល្បងនូវយន្តការ និងគោលនយោបាយ ពិសេសមួយចំនួន ដើម្បីអភិវឌ្ឍន៍ខេត្ត Nghe An។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ quochoi.vn)

ក្នុងជំនួបធ្វើការនេះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍន៍ខេត្ត Nghe An ដល់ឆ្នាំ ២០៣០ ទៅជាខេត្តរីកចម្រើនគួរសមរបស់ ប្រទេសជាតិ មានសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿន និងប្រកបដោយចីរភាព ពោរពេញ ទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាមនិងទឹកដី Nghe An; ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ខេត្ត Nghe An ក្លាយជាខេត្តដែលអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព គ្រប់ជ្រុងជ្រោយ អារិយ្យធម៌ និងទំនើប ហើយជាកម្លាំងចលករមួយក្នុងចំណោមកម្លាំង ចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ខាងជើងភូមិភាគកណ្ដាលនោះ គឺចាំបាច់ត្រូវមាន សេចក្ដីសម្រេចចិត្តថ្មីមួយ។ ដោយហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Nghe An ពិនិត្យឡើងវិញនូវគោលនយោបាយ និងច្បាប់ដែលរដ្ឋសភាទើបតែបាន ប្រកាស ហើយស្រាវជ្រាវដើម្បីអនុវត្តន៍យ៉ាងអតិបរមានូវគោលនយោបាយដែល អាចធ្វើទៅបានជាមួយនឹងលក្ខខណ្ឌនៃមូលដ្ឋាន៕


top