ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤


ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ គណៈ​កម្មការបក្ស​រដ្ឋស​ភា បានរៀបចំ​សន្និសីទអនុវត្ត​សេចក្តី​សម្រេច​ចិត្តមជ្ឈឹម​​លើកទី​៤ នីតិកាល​ទី១២​។ នៅ​ទីនេះ​ ប្រធាន​រដ្ឋសភាវៀតណាម លោក​ស្រី Nguyen Thi Kim Ngan បាន​សង្កត់​ធ្ងន់​ថា៖ ​ក្នុង​សភាពការណ៍នាបច្ចុប្បន្ន ការកសាង និង​កែលំអបក្ស ជា​ភារកិច្ច​​គន្លឹះ ដើម្បី​ពង្រឹង​និងពង្រីកការដឹក​នាំរបស់បក្ស។ ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan ក៏បាន​​ចាត់ទុកថា៖ បណ្ដា​បក្ខជន​របស់​គណៈ​កម្មការ​​បក្សរដ្ឋ​សភា ជាស្ថាប័នកំពូល  ដំណាង​អោយប្រ​ជាជន​ជាង​នរណាទាំង​អស់ ​នោះ​គឺអ្នកជិត​ស្និទ្ធ​បំផុត​ជាមួយ​ប្រជា​ជន​បាន​ជួបប្រាស្រ័យ​ជាមួយ​ប្រជាជន​ នោះជា​លក្ខណះ​ងាយ​ស្រួលពិសេស​៖

“​រដ្ឋ​សភាជាស្ថាប័ន​ដំណាងរបស់ប្រជាជន ជិតស្និទ្ធ​ជាមួយប្រជា​ជន ដូច្នេះ​ត្រូវ​តែ​ជួប​ប្រាស្រ័យ ជាមួយប្រ​ជា​ជន​ដើម្បី​​ផ្តៀស​ស្ដាប់​ និង​ក្តាប់​ជាប់​បំណង​ប្រាថ្នា​របស់​ប្រជាជន​។ ​ យើង​ត្រូវបំពេញភារកិច្ច របស់​ខ្លួនអោយ​បាន​ត្រឹម​ត្រូវ៕”

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top