ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោក
លើកទី១១
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានអន្តរសភាពិភពលោក (IPU) លោក Saber Chowdhury និងប្រធានក្រុមប្រឹក្សា បណ្ដាប្រទេសអេមីរ៉េតអារ៉ាប់រួម (UAE) លោក Amal Al Qubaisi ពេលវេលាម៉ោង១៨និង៥៥នាទីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា បានទៅដល់ព្រលានយន្តហោះ Abu Dhabi ប្រទេសអេមីរ៉េតអារ៉ាប់រួម ( UAE) អញ្ជើញចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកជានារីលើកទី១១។ សន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១ ប្រារព្វឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ដោយប្រធានបទ ៖ "សាមគ្គីភាព ដើម្បីកំណត់អនាគត” នេះជាឱកាសដើម្បីបណ្ដាប្រធានរដ្ឋសភាជានារីប្រមូលផ្តុំកម្លាំងពលំ ខំប្រឹងប្រែងចែករំលែកបទពិសោធន៍ កសាងនិងបើកទូលាយបណ្ដាញសហប្រតិបត្តិការអន្តរជាតិ។ សន្និសីទនេះនឹងអូសបន្លាយដល់ថ្ងៃទី១៤ខែធ្នូ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម