ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់អំណោយជូនសហគ្រាសដែលបានជួយឧបត្ថម្ភសហគមន៍


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់អំណោយជូនសហគ្រាស
ដែលបានជួយឧបត្ថម្ភសហគមន៍ (រូបថត៖ TTXVN
)

 នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដែលមានតម្លៃ ២៣ ពាន់​លានដុង​របស់ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិយោគ Van Phu – Invest ជូនខេត្ត ​ក្រុងនានា សំដៅរៀបចំសកម្មភា​ព ដើម្បី​សហគមន៍។
 
​អញ្ជើញ​ថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍ​របស់​សហគមន៍​ធុរជន​វៀត​ណាមនាពេលកន្លង​ទៅ។ សហគ្រាសវៀតណាមជាច្រើ​នបាន និង​កំពុង​ចាត់​ទុក​សកម្មភាព​សប្បុរសធម៌​និង​សន្តិសុខសង្គមគឺជាផ្នែកមួយ ដែល​មិនអាចខ្វះបានចំពោះគោលដៅធ្វើអាជីវក​ម្មនានា​។ លោក​ស្រី Nguyen Thi Kim Ngan បានជូនពរឲ្យស​ហគមន៍ធុរជន​វៀតណាម​ និយាយរួម និង​ក្រុម​ហ៊ុនភាគ​ហ៊ុន​វិនិយោគ​ Van Phu – Invest និយាយដោយឡែកមានស្នា​ដៃក្នុង​សកម្មភាពផលិតកម្ម ​និង ធ្វើអាជីវកម្ម ព្រម​ទាំង​បន្តចែក​រំលែក​អំពីសមិទ្ធិផលទាំងនេះ ជាមួយសង្គមផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top