ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin


 

នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 140  នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ (តាម​ម៉ោង​តំបន់​) នៅទីក្រុងដូហា នៃប្រទេសកាតា ប្រធានរដ្ឋ​សភាវៀតណាម លោក Nguyen Thi Kim Nga​n បាន​អញ្ជើញ​ ជួបសវនាការជាមួយប្រធាន Duma ជាតិសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin ។

 នៅ​ឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងសភាទាំងពីរប្រទេសទាំងពីរ ដែល​កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ នា បច្ចុប្បន្ន​នេះ​ប្រទេស​ទាំង​ពីរ​កំពុង​ត្រៀម​រៀបចំ​យ៉ាង​សកម្ម​ សម្រាប់ឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ី នៅវៀតណាម ដែលប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៩ និង ២០២០ និង​ក្នុង​ឱកាសរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខា​លើសន្ធិសញ្ញា​ស្តីពីគោល​ការណ៍​ក្នុង​ទំនាក់​ទំនង​មិត្ត​ភាព​វៀត​ណាម​ - រុស្ស៊ីនិងអបអរខួបលើកទី៧០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ទាំងអស់​នេះគឺ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​សម្រាប់ទំនាក់ទំនង វៀតណាម - រុស្ស៊ី។ លោកប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរគ​ប្បី​សហការ​យ៉ាង​សកម្មក្នុងការអនុវត្តសកម្មភាពចែងក្នុងបញ្ជីភារកិច្ចអាទិភាពផងដែរ។

ប្រធានរដ្ឋ​សភាវៀ​តណាមនិងប្រធាន Duma ជាតិ រុស្ស៊ី ក៏បានឯកភា​ពដោយអះអាង ថា កិច្ចសហប្រតិ បត្តិ​ការ​សភាគឺជាសសរស្តម្ភដ៏សំខាន់មួយនិងមានការអភិវឌ្ឍថ្មីជាច្រើនក្នុងទំ នាក់ទំនងវៀតណាម - រុស្ស៊ីជាទូទៅ។ ទន្ទឹម​ជាមួយគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មាធិការសហប្រតិ បត្តិការ​អន្តរសភា​ រវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ នៅខែធ្នូឆ្នាំ ២០១៨។ លោកស្រីប្រធានរដ្ឋសភា វៀតណាម  Nguyen​ Thi Kim Ngan បានជឿជាក់ថា សកម្មភាពរបស់គណៈកម្មា ធិការ​សហប្រតិ​បត្តិការ​អន្តរសភា​នឹង​រួម​ចំណែក​យ៉ាងសំខាន់ ក្នុងការពង្រឹងការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ពហុភាគីរវាងប្រទេសទាំងពីរ។

លោក​ស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើថា ភាគីទាំង​ពីរបន្ត​រក្សាការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃរដ្ឋសភា​;  បង្កើនការ​សម្របសម្រួល​នៃការត្រួតពិនិត្យ​និងជម្រុញការ​អនុវត្តកិច្ច​ព្រមព្រៀង​និង​គម្រោង​កិច្ច​សហប្រ​តិបត្តិការ​ដែលបានចុះ​ហត្ថលេខា។ ជាពិសេសបន្តរក្សា​ទំនាក់ទំនង ការពិគ្រោះយោបល់ ការ​សម្រប​សម្រួល​​និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី។

ប្រធាន​ Duma ​ជាតិរុស្ស៊ី លោក V. Volodin គាំទ្រនូវសំណើររបស់វៀតណាម ដែល យោងតាមលោកប្រធាន Duma ជាតិរុស្ស៊ី ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នឹងពិភាក្សា​លម្អិត​និង​ឆាប់​រហ័ស​លើសំ​ណើ​ទាំង​​​នោះ​ ​ដើម្បី​នាំទំនាក់​ទំនង រុស្ស៊ី - វៀតណាមមានការរីកចម្រើន​​ក្នុងគ្រប់​​វិស័យ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top