ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច ប្រជុំ APPF 27

តាមការអញ្ជើញរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ប្រធាន វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ (APPF-27) គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

ប្រធានបទនៃកិច្ចប្រជុំ APPF លើកនេះគឺ “ការពង្រឹងភាពជាដៃគូសភាដើម្បី សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ APPF លើកទី ២៧ គឺសំដៅបង្ហាញនូវភាពម្ចាស់ការនិងសកម្មចូលរួមក្នុងសកម្មភាពការទូតសភាពហុភាគី ព្រមទាំង ពង្រីកតួនាទីនិងឋានៈរបស់វៀតណាមនៅវេទិកានេះ រួមចំណែកជំរុញការខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋវៀតណាម ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top