ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស

ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរពោលខាងលើរបស់លោកស្រីប្រធានរដ្ឋសភាទទួលបានលទ្ធផលសំខាន់ជាច្រើន រួមចំណែកពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយបេឡារុស ព្រមទាំងបន្តដំណើរការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរនោះផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក V. Volodin (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានវិលត្រឡប់មកព្រលានយន្តហោះ Noi Bai រដ្ឋធានីហាណូយ បញ្ចប់យ៉ាងល្អប្រសើរនូវ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែធ្នូ។

ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរពោលខាងលើរបស់លោកស្រីប្រធានរដ្ឋសភាទទួលបានលទ្ធផលសំខាន់ជាច្រើន រួមចំណែកពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយបេឡារុស ព្រមទាំងបន្តដំណើរការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរនោះផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុសលោកស្រី Matalia Kochanova 

មុនពេលបញ្ចប់ដំណើរទស្សនកិច្ចនៅបេឡារុស នារសៀលថ្ងៃទី១៤ ខែធ្នូ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទៅទស្សនាថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់កុមារជនជាតិវៀតណាមនៅរដ្ឋធានី Minsk។
ថ្លែងនៅទីនេះ លោកស្រីបានវាយតម្លៃថា៖

“ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរតំបន់និងគណៈគ្រប់គ្រង សាលានោះអញ្ចឹងបានជាក្មួយៗត្រូវបានរៀនភាសាវៀតណាមក្នុងបរិយាកាសប្រកបដោយផាសុខភាព។ ខ្ញុំមានគោលបំណងចង់អោយសមាគមន៍ជន វៀតណាម នៅបេឡារុសបន្តជួយឧបត្ថម្ភជាអតិបរមា ជាពិសេសគឺលើកទឹកចិត្តគ្រួសារអោយជូនកូនចៅចូលរួមថ្នាក់បង្រៀនភាសាវៀតណាម ដើម្បីរក្សាភាសាវៀតណាមក្នុងជំនាន់វ័យក្មេង ជាពិសេសគឺជំនាន់ទី ៣ ទី ៤ នៅ បេឡារុស”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top