ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ (រូបថត៖ VOV) 
 

 នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់នៃរដ្ឋសភាវៀតណាមបានវិលត្រឡប់មក ទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយ​ភាព​ល្អប្រសើរ​នូវដំណើរ​ទស្សន​កិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក សា​ធារណៈរដ្ឋបារាំង ដំណើរទស្ស​នកិច្ចការ ងារ​ជាមួយ​សភា​អឺរ៉ុប និងដំណើរចូលរួមមហាសន្និបាតសហភាពអន្តរ​សភាពិភព លោក (IPU) លើកទី​១៤០​។
 
នៅព្រះ​រាជាណាចក្រម៉ារ៉ុកនិងសាធារណៈរដ្ឋបារាំង លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចា ជួបសវ​នាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ របស់ម៉ារ៉ុ​កនិង​បារាំង​បាន​ឯកភាព​គ្នាលើវិ​ធានការ​ជាច្រើន​សំដៅជំ​រុញ​ទំនាក់​ទំនង​រវាង​រដ្ឋសភា​វៀត​ណាមជាមួយសភានៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាង ប្រទេសទាំង​ពីរ​នាពេល​ខាង​មុខ​ ជាពិសេស​គឺនៅវេទិកាអន្តរជាតិ​នានាផងដែរ។
 
នៅប្រទេស​បារាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ​សហគ្រាស​ជួរមុខ​បារាំងចំនួន១៥អង្គភាព រួមជាមួយព្រឹទ្ធសមាជិកនិងស​មាជិកសភាមួយចំនួន ​អំពីគោល​នយោបាយ​ ទិស ដៅអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេ​សទាំងពីរ។ លោកស្រីប្រធានរដ្ឋ​សភា ក៏បាន​ជួប​សំណេះសំណាល​ជាមួយអាណិក​ជនប្រមាណ៧០០នាក់ដែលកំពុង រស់នៅ​បារាំងក្នុងឱកាសរំលឹកខួបលើកទី១​០០ទិវាលោក​ប្រធានហូជីមិញបង្កើត សមាគមន៍ជនវៀត ណាមនៅបារាំងផងដែរ។
 
នៅព្រះរាជាណាចក្រ​បែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួប ធ្វើការជាមួយសភា អឺរ៉ុប គណៈ​កម្មាធិ​ការអឺ​រ៉ុប សំដៅជំរុញការចុះហត្ថលេខានិង អនុម័តលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរ​វាង​សហភាព​អឺរ៉ុប​និង​វៀតណាម។ នៅទីនេះថ្នាក់ដឹកនាំសភាអឺ​រ៉ុបក៏ដូចជាថ្នាក់ដឹកនាំ​បែល ហ្ស៊ិកបាន​អះអាង​លើការ​ គាំទ្រ​ចំពោះ​ការអនុម័តលើកិច្ចព្រមព្រៀ​ងនេះ​យ៉ាង​ឆាប់ៗ។
 
បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ចូល​រួមម​ហាសន្និបាត​សហភាពអន្តរសភាពិភពលោកលើក ទី១៤០ (IPU 140)។ ព្រឹត្តិការណ៍នេះ​ទាក់​ទាញ​ការចូល​រួមរ​បស់​តំណាង​ចំនួន​ ១៦០០នាក់មកពី១៦២ប្រទេសនិងតំបន់ដែនដី ដែលក្នុងនោះមានថ្នាក់ដឹកនាំ សភាចំនួន៧៦រូប។
 
សុន្ទរកថារបស់​ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំពេញ​អង្គបាន​ទាក់ទាញ​ការយ​ក​ចិត្តទុកដាក់និងការវាយតម្លៃ ខ្ពស់ពីបណ្ដាតំណាងចូលរួមវេទិកា។ លោកស្រីបាន​លើកឡើង​បញ្ហាធំ​ៗ​មួយ​ ចំនួនសំដៅពង្រឹងបរិយាកាសសុខសន្តិភាព​និងវឌ្ឍនភាព។
 ​
នៅខាង​ក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំសភាកាតា ​រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន និង ស្រីលង្ការ ជាដើម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top