ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធានរដ្ឋសភាសហព័ន្ធ Micronesia

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅអគាររដ្ឋសភាវៀតណាម ពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសហព័ន្ធ Micronesia ដឹកនាំដោយប្រធានរដ្ឋសភាលោក Wesley W. Simina ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹតក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានដំណើរការជំនួបចរចា។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានរដ្ឋសភាសហព័ន្ធ
Micronesia លោក Wesley W. Simina

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានគោរពថ្លែងអំណរគុណចំពោះ Micronesia ដែលបានគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ​២០០៨​-​២០០៩​។ ស្ដីពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរសហការនិងគាំទ្រគ្នាយ៉ាងសកម្មនៅបណ្ដាវេទិកា អង្គការតំបន់និងអង្គការពហុភាគីពិសេសគឺអ.ស.ប។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា បញ្ហាសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់ប្រទេសទាំងឡាយ ព្រមទាំងបញ្ជាក់នូវសុឆន្ទៈគោលជំហរឥតងាករេរបស់វៀតណាមក្នុងការរក្សាទំនាក់ទំនងមិត្តភាព​ជាមួយប្រទេសនានាក្នុងតំបន់ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈលើមូលដ្ឋាន​នច្បាប់អន្តរជាតិ។

ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តពង្រីកកិច្ចសហការនៅវេទិកាសភាពហុភាគីដូចជា សហភាពអន្តរសភា (IPU) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top