ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបជាមួយប្រធាន និងអគ្គលេខាធិការ IPU

កាលពីយប់ថ្ងៃទី ៦ មេសា ក្នុងក្របខ័ណ្ឌការចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភាពិភពលោក (IPU-150) នៅទីក្រុង Tashkent ប្រទេស អ៊ុសបេគីស្ថាននោះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួប ជាមួយប្រធាន IPU លោកស្រី Tulia Ackson និងអគ្គលេខាធិការ IPU លោក Martin Chungong។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong។ (រូបថត៖ VNA)

ក្នុងបណ្ដាជំនួបនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលគោរពតួនាទីរបស់ IPU និងពហុភាគីនិយម; សង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមវិភាគទានប្រកបដោយការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ IPU ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យនូវមហា សន្និបាត IPU លើកទី ១៣២ ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ និងសន្និសីទសកល លើកទី ៩ នៃសមាជិកសភាវ័យក្មេងឆ្នាំ ២០២៣ នៅទីក្រុងហាណូយ។ លោកប្រធាន រដ្ឋសភាបានស្នើឲ្យ IPU បន្តគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ IPU នាពេលខាងមុខ; សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រសកម្ម ភាព IPU ដំណាក់កាល ២០២២-២០២៦ ដោយផ្តោតលើវិស័យនវានុវត្តន៍ និងការ ផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពសភា; ស្នើឲ្យ IPU បន្តជួយឧបត្ថម្ភវៀតណាមក្នុងការ ពិគ្រោះយោបល់គោលនយោបាយ និងការជំរុញ និងត្រួតពិនិត្យការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។
ប្រធាន IPU លោកស្រី Tulia Ackson បានសម្តែងការចាប់អារម្មណ៍ចំពោះ សមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការធានានូវយុត្តិធម៌សង្គម និងសុខុមាល ភាពសង្គមសម្រាប់ប្រជាជន ជាពិសេសការសម្រេចចិត្តលើកលែងថ្លៃសិក្សាទាំងអស់ សម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យនៅតាមសាលាសាធារណៈទូទាំងប្រទេស។ លោកស្រី Tulia Ackson បាននិយាយថា ក្នុងនាមជាជនជាតិតង់ហ្សានីម្នាក់ លោកស្រីសង្ឃឹមថា រដ្ឋសភាតង់ហ្សានី និងរដ្ឋសភាវៀតណាមនឹងពង្រឹងកិច្ចសហប្រតិ បត្តិការនាពេលខាងមុខ ជំរុញការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូរវាង ស្ថាប័នជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រវាងសមាជិកសភា ក៏ដូចជាចែករំលែក បទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរផងដែរ។
ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការ IPU លោក Martin Chungong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់រដ្ឋសភាវៀតណាមសម្រាប់ IPU ជាពិសេសការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត IPU លើកទី ១៣២ ក្នុងឆ្នាំ ២០១៥ ជាមួយនឹងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយជាប្រវត្តិសាស្ត្រ ដោយជួយ IPU ក្លាយជាអង្គការអន្តរជាតិដំបូងគេដែលលើកឡើងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អគ្គលេខាធិការ IPU បានអះអាងបន្តគាំទ្រ និងជួយរដ្ឋសភាវៀតណាមក្នុងការ កសាងសមត្ថភាពការទូតសភា ពហុភាគី និងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុង ការងារនីតិបញ្ញត្តិផងដែរ៕

top