ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង

នាព្រឹកថ្ងៃទី ១៣ តុលា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង។ (រូបថត៖ VGP)

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការចាត់ទុកការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយចិន គឺជាគោលនយោបាយដ៏ឥតងាករេ ជាតម្រូវការសត្យានុម័តជម្រើសយុទ្ធសាស្ត្រ និងអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីនិយម និងពិពិធកម្ម។

ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានស្នើឱ្យរដ្ឋសភាវៀតណាម និងសភាប្រជាជនចិនបន្តលើកកំពស់តួនាទីនីតិបញ្ញត្តិ និងឃ្លាំមើលក្នុងការ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរបទពិសោធន៍អំពីការសុក្រិតស្ថាប័ន និងការកសាងនីតិរដ្ឋសង្គមនិយម។ ទាក់ទិននឹងបញ្ហានៅសមុទ្រ ភាគីទាំងពីរគួរតែជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឲ្យកាន់តែប្រសើរឡើង; ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានសម្តែងការឯកភាពចំពោះសំណើរបស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន; អះអាងថា បក្ស រដ្ឋ និងប្រជាជនចិនមានបំណង រួមជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ពង្រឹង ថែរក្សា និងជំរុញដោយឥតឈប់ឈរនូវទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមយ៉ាងសកម្ម។

លោកនាយករដ្ឋមន្ត្រី លី ឈាំង បានលើកឡើងនូវសំណើចំនួន៣ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ រួមមាន៖ ការរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងរដ្ឋសភាវៀតណាម; ពង្រឹងមូលដ្ឋានមតិសាធារណៈសម្រាប់ទំនាក់ទំនងទ្វេភាគី រៀបចំឲ្យបានល្អនូវសកម្មភាពក្នុងឆ្នាំផ្លាស់ប្ដូរមនុស្សសាស្ត្រវៀតណាម - ចិនក្នុងឆ្នាំ ២០២៥៕


top