ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។ (រូបថត៖ Le Tuyet/VOV)

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគី ១៨ ពាន់លានដុល្លារអាមេរិក ក្នុងទិសដៅប្រកបដោយតុល្យភាព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ប្រេងឧស្ម័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ បញ្ញាសិប្បនិម្មិត ការនេសាទ ឧស្សាហកម្មហាឡាល ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងគម្រោងបណ្តាញ អគ្គីសនីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (APG) ផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ ត្រូវអនុម័តឲ្យបានឆាប់ៗលើកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ី ដំណាក់កាល ២០២៥-២០៣០ និងអនុវត្តន៍យ៉ាង សកម្មនូវគម្រោងថាមពលបៃតង និងកិច្ចសហប្រតិបត្តិការត្រីភាគីលើការនាំចេញ ថាមពលកកើតឡើងវិញពីវៀតណាមទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី។ ទាក់ទិននឹងកិច្ច សហប្រតិបត្តិការសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាង ថា រដ្ឋសភាវៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមដំណើរសភាម៉ាឡេស៊ី និងសភានៃប្រទេសដទៃទៀត ដើម្បីបន្តលើកកំពស់តួនាទីរបស់អន្តរសភាអាស៊ាន (AIPA) ក្នុងការជំរុញការតភ្ជាប់និងទំនាក់ទំនងក្នុងតំបន់ បង្កើនសំឡេងរបស់ប្រជាជន បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក៏ដូចជាជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ៕


top