ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន

ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ (រូបថត៖ VNA)

តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន លោក ចាវ លេជី ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន ថាញ់មិន នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕


top