ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue៖ ជួយឧបត្ថម្ភខេត្ត Ben Tre ដើម្បីអភិវឌ្ឍន៍ជាមួយតំបន់ដីសណ្ដទន្លេ Cuu Long

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមានប្រសាសន៍ថា ជំនួបធ្វើការនេះ មានគោលបំណងពិភាក្សាអំពីយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីជួយ ឧបត្ថម្ភយ៉ាងល្អបំផុតដល់ខេត្ត Ben Tre ក៏ដូចជាខេត្តផ្សេងៗនៅតំបន់ដីសណ្ដ និយាយ រួម ក្នុងបរិបទដែលរដ្ឋាភិបាលទើបតែបានអនុម័តលើផែនការមេអភិវឌ្ឍ តំបន់ដីសណ្ដ ទន្លេ Cuu Long។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Ben Tre។ (រូបថត៖ baodongkhoi.vn)  

នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិ ការបក្សខេត្ត Ben Tre អំពីការស្នើរសុំឲ្យកម្មវិធី គម្រោងសំខាន់ៗមួយចំនួនរបស់ខេត្ត ដើម្បីបំពេញបន្ថែមចូលក្នុងបញ្ជីកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ យោងតាមសេចក្តីសម្រេចចិត្តលេខ ៤៣ របស់រដ្ឋសភា។ អញ្ជើញថ្លែងក្នុងជំនួបធ្វើការ នេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

សេចក្តីសម្រេចចិត្តដែលខេត្តនិងគណៈកម្មាធិការបក្ស Ben Tre មាន និងធ្វើ បច្ចុប្បន្នភាពមកទល់ពេលនេះ ត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារផែនការមេ យោងតាមច្បាប់ផែនការមេថ្មី។ ខេត្តត្រូវបន្តគ្រប់គ្រងឲ្យបានដិតដល់ បើចាំបាច់ ត្រូវកែ សម្រួលផែនការមេតាមសេចក្តីសម្រេចចិត្តរបស់គណៈអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីឆ្លើយ តបនឹងតម្រូវការនាពេលខាងមុខ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ផ្តោតការខិតខំប្រឹងប្រែងលើការ រៀបចំផែនការរយៈពេល៥ឆ្នាំ ជាពិសេសគឺផែនការមេថ្នាក់តំបន់ ខេត្ត និងផែនការមេ អំពីប្រើប្រាស់ដីធ្លី។ ទីពីរគឺការរៀបចំការវិនិយោគ ការរៀបចំគម្រោង ដែលអាចកៀរគរ អញ្ជើញអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបន្ថែមទៀត។ ក្រៅពីនេះ ត្រូវទាញយក ប្រយោជន៍ពីការជួយគាំទ្ររបស់ស្ថាប័នមជ្ឈឹម ហើយគណៈ កម្មាធិការរដ្ឋសភាក៏ត្រៀមខ្លួនជាស្រេចចូលរួមជាមួយខេត្តក្នុងការងារនេះផងដែរ

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមានប្រសាសន៍ថា ជំនួបធ្វើការនេះ មានគោល បំណងពិភាក្សាអំពីយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីជួយ ឧបត្ថម្ភយ៉ាងល្អបំផុតដល់ខេត្ត Ben Tre ក៏ដូចជាខេត្តផ្សេងៗនៅតំបន់ដីសណ្ដ និយាយ រួម ក្នុងបរិបទដែលរដ្ឋាភិបាលទើបតែបានអនុម័តលើផែនការមេអភិវឌ្ឍ តំបន់ដីសណ្ដ ទន្លេ Cuu Long។ ជាពិសេសនាពេលខាងមុខនេះ ការិយាល័យនយោបាយនឹងចុះហត្ថ លេខា ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ ដីសណ្ដទន្លេ Cuu Long រួមទាំងខេត្ត Ben Tre ផងដែរ៕


top