ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An

លោកប្រធានរដ្ឋសភា Vuong Dinh Hue (ខាងស្ដាំ) អបអរសាទរថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅខេត្ត Nghe An ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលសេចក្ដីសម្រេចចិត្តរបស់ក្រសួងសុខាភិបាលស្ដីពីការទទួលស្គាល់មន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An ជាមន្ទីរពេទ្យបង្អែកថ្នាក់ខ្ពស់បំផុតអំពីបច្ចេកទេសពិនិត្យ ព្យាបាលជម្ងឺនៅតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាល។ នេះជាការបោះជំហានដ៏សំខាន់មួយ សំដៅវិនិយោគ លើកកំពស់និងធ្វើទំនើបកម្មជាបណ្ដើរៗ នូវប្រព័្ធមន្ទីរពេទ្យថ្នាក់ខេត្តឲ្យក្លាយទៅជាមូលដ្ឋានសុខាភិបាលគុណភាពខ្ពស់នៃតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាល។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២គ្រឿង​ជូនចំពោះមន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An។

មុននោះ នារសៀលថ្ងៃទី១០ មេសា លោកប្រធានរដ្ឋសភា Vuong Dinh Hue និងក្រុមការងាររបស់រដ្ឋសភាបាន​មក​ដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien ស្រុក Nam Dan ខេត្ត Nghe An៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top