ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយនាយកប្រចាំវៀតណាមរបស់ ADB

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ស្ដាំ) អញ្ជើញទទួលជួបសវនាការជាមួយលោក Andrew Jeffries នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ (រូបថត៖ VNA)


នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបសវនាការជាមួយលោក Andrew Jeffries នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។

នៅជំនួបនេះ លោកប្រធានរដ្ឋសភាបបានសម្ដែងបំណងថា ADB នឹងបន្តរួមដំណើរ ជួយឧបត្ថម្ភ វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចឡើងវិញ ជាពិសេសគឺជួយឧបត្ថម្ភ ពិគ្រោះយោបល់លើគោលនយោបាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់វៀតណាម ក៏ដូចជាជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ បច្ចេកទេសដល់ស្ថាប័នមួយចំនួនរបស់រដ្ឋសភាផងដែរ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ADB បន្តជួយឧបត្ថម្ភដល់រដ្ឋសភា និងស្ថាប័នតាក់តែងគោលនយោបាយយុទ្ធសាស្ត្ររបស់វៀតណាម ដើម្បីបន្តលើកកំពស់សមត្ថភាពព្យាករណ៍ និងចក្ខុវិស័យ។

ជាការឆ្លើយតប នាយកប្រចាំវៀតណាមរបស់ ADB លោក Andrew Jeffries បានថ្លែងអំណរគុណដោយការគោរពដល់លោកប្រធានរដ្ឋសភា Vuong Dinh Hue ដែលបានអញ្ជើញតំណាងរបស់ ADB ចូលរួមវេទិកាដ៏សែនសំខាន់អំពីការស្ដារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ លោក Andrew Jeffries បានបញ្ជាក់ថា ភារកិច្ចរបស់ ADB វៀតណាមនោះ គឺសហប្រតិបត្តិការ ជួយឧបត្ថម្ភ និងរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top