ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មកដល់ទីក្រុង Auckland ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់

ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះនៅប្រទេសនូវែលហ្សេឡង់ មានតំណាងរដ្ឋាភិបាលនូវែលសេឡង់ រដ្ឋាអំណាច Auckland។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មកដល់ទីក្រុង Auckland ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់  

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានូវែលហ្សេឡង់លោក Adrian Rurawhe នារសៀលថ្ងៃនេះ (ថ្ងៃទី៣ ខែធ្នូ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋាន Auckland ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃតី ៧ ខែធ្នូ។ ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះនៅប្រទេសនូវែលហ្សេឡង់ មានតំណាងរដ្ឋាភិបាលនូវែលសេឡង់ រដ្ឋាអំណាច Auckland។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់។ ក្នុងបរិបទដែលប្រទេសទាំងពីរបានបើកទ្វារចំហយ៉ាងពេញលេញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ និងកំពុងជំរុញការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់នូវែលសេឡង់មានគោលបំណងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ និងទំនាក់ទំនងរវាងសភាទាំងពីរ បើកឱកាសថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ មិនត្រឹមតែក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅតាមវេទិកាតំបន់ និងអន្តរជាតិទៀតផង៕


top