ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានរដ្ឋឡាវ

អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានបញ្ជាក់ថា ឡាវតែងតែ យកចិត្តទុកដាក់ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
  ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ១៩ កក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួប អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក Bounthong Chitmany និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលគ្នា ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយទាំងពីរក្នុងឆ្នាំ ២០២២; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់លើគ្រប់បណ្តាញ។


អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានបញ្ជាក់ថា ឡាវតែងតែ យកចិត្តទុកដាក់ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ យោងតាមអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany ការដែលប្រទេសទាំងពីរសម្រប សម្រួលគ្នារៀបចំយ៉ាងល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការគឺមានអត្ថន័យដ៏សំខាន់ចំពោះទំនាក់ទំនងពិសេសកម្រមាន រវាង ប្រជាជាតិទាំងពីរវៀតណាម-ឡាវ។ នេះជាឱកាសសម្រាប់កម្មាភិបាល បក្ខជន និង ប្រជាជន ឡាវ ជាពិសេសយុវជនជំនាន់ក្រោយ រំលឹកឡើងវិញនូវប្រពៃណីល្អប្រសើរ ហើយមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវផងដែរ៕


top