ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលើកឡើងទិសដៅចំនួន៥ ដើម្បីជំរុញទំនាក់ទំនងវៀតណាម-ថៃ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ (ថ្ងៃទី ៧ - ១០ ខែធ្នូ) នាព្រឹកថ្ងៃទី ៨ ធ្នូ នៅទីក្រុងបាងកក ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អ្នកប្រាជ្ញ អ្នកជំនាញស្រាវជ្រាវ គ្រូបង្រៀន និងនិស្សិតជាង ៣០០ នាក់ នៅសាកលវិទ្យាល័យ Chulalongkorn ដែលជាសាកល វិទ្យាល័យដ៏ចំណាស់និងល្បីឈ្មោះបំផុតរបស់ថៃ។

អនុប្រធានទី១ នៃសភាជាន់ទាបថៃ លោក Padipat Suntiphada បានទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានយោធា Don Muang។ រូបថត៖ Doan Tan – VNA


ចំពោះទំនាក់ទំនងវៀតណាម - ថៃ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានបំណង ចង់លើកកំពស់ភាពជិតស្និទ្ធ ទំនុកចិត្ត និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀតណាម និងថៃ។ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនេះ លោកប្រធានរដ្ឋសភាបានលើក ឡើងនូវសំណើចំនួន៥ រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធភាពលើគ្រប់កម្រិត៖ បក្ស រដ្ឋ សភា និងរវាងប្រជាជនជាមួយប្រជាជន; នាំកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ថៃ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយ មានបាវចនា "ទំនុកចិត្ត ការទទួលខុសត្រូវ ស្មោះត្រង់ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពទៅវិញទៅមក"; ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចយ៉ាង ទូលំទូលាយ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួន៣” ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានកម្រិត ២៥ ពាន់លានដុល្លារ អាមេរិកក្នុងពេលឆាប់ៗនេះ។ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងនោះ បង្កើនការតភ្ជាប់ទេសចរណ៍ក្រោមក្របខណ្ឌ “ប្រទេសពីរ គោលដៅទេសចរណ៍តែ មួយ”; ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុ ភាគី។
តាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយពង្រីកសមិទ្ធិផលនៃកិច្ច សហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមក នេះជាពេលវេលាដើម្បី ឲ្យវៀតណាម និងថៃរួមគ្នាខិតខំប្រឹងប្រែងឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងនា ពេលខាងមុខ។
“នៅក្នុងពិភពលោកមួយដោយមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ និង មិនអាចទាយទុកជាមុនបានដូចបច្ចុប្បន្ន ប្រទេសទាំងពីរគឺជាសមាជិកដ៏សំខាន់ មាន កិត្យានុភាព និងការទទួលខុសត្រូវ។ ប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយ និងមូលដ្ឋានដ៏ល្អប្រសើរបែបនេះ។ ខ្ញុំគិតថា នេះជាពេលវេលាដ៏ល្អដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អនាគត និងចក្ខុវិស័យគឺយើងមានស្រាប់ហើយ អ្វីដែលសំខាន់គឺការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បី សម្រេចបាននូវសេចក្តីប្រាថ្នា និងចក្ខុវិស័យ។ ប្រការនេះនាំមកនូវផលប្រយោជន៍ជាក់ ស្តែងដល់អាស៊ាន នាំមកនូវភាពធន់ និងវិបុលភាពដល់ប្រជាជននៃប្រទេសទាំងពីរ”៕

top