ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវនិងកម្ពុជា

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះគោលជំហរលើកកំពស់យន្តការសហប្រតិបត្តិការថ្នាក់រដ្ឋសភារវាងប្រទេសទាំង បី ហើយចាត់ទុកថា លទ្ធផលនេះមិនត្រឹមតែជួយទំនាក់ទំនងទ្វេភាគីនៃប្រទេស នីមួយៗឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងពង្រឹងថែមទៀតនូវបណ្តាញកិច្ច សហប្រតិបត្តិការសភាទៀតផង។
  Chủ tịch Quốc hội Vương Đình Huệ tiếp Chủ nhiệm Uỷ ban Đối ngoại, Hợp tác quốc tế, Thông tin và Truyền thông của Quốc hội Campuchia Sous Yara. Ảnh: Doãn Tấn - TTXVN  
  Chủ tịch Quốc hội Vương Đình Huệ tiếp Chủ nhiệm Uỷ ban Đối ngoại, Hợp tác quốc tế, Thông tin và Truyền thông của Quốc hội Campuchia Sous Yara. Ảnh: Doãn Tấn - TTXVN  
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាឡាវ លោក Sanya Praseuth និងប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា។

 

ព្រឹកថ្ងៃទី ២១ តុលា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាឡាវ លោក Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា ក្នុង ឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះគោលជំហរលើកកំពស់យន្តការសហប្រតិបត្តិការថ្នាក់រដ្ឋសភារវាងប្រទេសទាំង បី ហើយចាត់ទុកថា លទ្ធផលនេះមិនត្រឹមតែជួយទំនាក់ទំនងទ្វេភាគីនៃប្រទេស នីមួយៗឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងពង្រឹងថែមទៀតនូវបណ្តាញកិច្ច សហប្រតិបត្តិការសភាទៀតផង; ជាពិសេសលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានា ការពារជាតិ សន្តិសុខ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាការពង្រឹងយន្តការ សម្របសម្រួលក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា រដ្ឋសភា វៀតណាម និងរូបលោកផ្ទាល់ ត្រៀមខ្លួនជាស្រេចបង្កលក្ខខណ្ឌសម្រាប់គណៈកម្មា ធិការកិច្ចការបរទេសនៃប្រទេសទាំង៣ បង្កើនការចែករំលែកបទពិសោធន៍ ដើម្បី បំពេញឲ្យកាន់តែល្អនូវកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសនីមួយៗ រួមចំណែកក្នុង ការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា លើការងារនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕

top