ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ


ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានប្រធានរដ្ឋ រដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅជួបសម្ដែងការគួរសម អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖រដ្ឋសភាវៀតណាមនឹងរួមសហការជិតស្និទ្ធិជាមួយរដ្ឋាភិបាលវៀតណាម រដ្ឋសភានិង​រដ្ឋាភិបាលឡាវអនុវត្តគំរោងការណ៍អាគាររដ្ឋសភាឡាវប្រកបដោយជោគជ័យនិងធានាថានេះជាសំណងទំនើបពោពេញទៅដោយវប្បធម៌និងអត្តសញ្ញាណជនជាតិ  ទទួលបានការគាំទ្រខ្ពស់ពីប្រជាជនឡាវជានិមិត្តរូប​នៃចំណងមិត្តភាពសាមគ្គីភាពពិសេសវៀតណាម-ឡាវ។ 
រីឯអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមលៃទុកសំរាប់បក្ស រដ្ឋ និងប្រជាជនឡាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top