ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងហុងគ្រី


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងហុងគ្រី

នា​ថ្ងៃទី១៧ កុម្ភះ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាវៀត​ណាម​​ លោកស្រី Nguyen Thi Kim Ngan បានជួបសន្ធនាជាមួយលោក Pereric Hogberg ឯកអគ្គរដ្ឋ​ទុត​ស៊ុយ​អែត​ មក​សម្ដែង​ការ​គួរ​សម​។ នៅក្នុង​ជំនួប ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់​ស៊ុយអែតជាដៃគូ​ពាណិជ្ជកម្មសំខាន់ របស់វៀតណាម​។ ប្រធានរដ្ឋសភា ក៏មានគោលបំនងថា៖ ​ស៊ុយ​អែតបន្តជួយ​ឧបត្ថម្ភ​វៀត​ណាម សម្រេច​គោលដៅសហសវិត្សការទប់ទល់ នឹងបំរ៉ែ​បំរួល​អាកាស​ធាតុ សមភាព​ភេទ និង​សុខាភិបាល​ជាដើម​។
 
រីឯ ឯកអគ្គរដ្ឋទុតស៊ុយអែត  Pereric Hogberg ឯកភាពចំពោះសំណូមពរ​របស់ប្រធានរដ្ឋសភា និងជំរុញ​រដ្ឋាភិបាល​អនុម័ត​ទៅលើការជំរុញកិច្ច​សហប្រតិបត្តិការ​វៀតណាម-ស៊ុយអែត ។ នាថ្ងៃនេះដដែល ប្រធាន​រដ្ឋ​ស​ភា លោក​ស្រី Nguyen Thi Kim Ngan បានជួប​សន្ទនា ជាមួយឯកអគ្គរដ្ឋ​ទុតហុងគ្រី Ory Csaba មក​សម្ដែង​ការគួរ​សម​ផង​ដែរ៕ 

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top