ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Phu Yen


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Nguyen Thi Xu និងគ្រួសារគោលនយោបាយមួយចំនួនក្នុងទីក្រុង Tuy Hoa
 

 ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Phu Yen នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភា វៀតណាម​លោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Nguyen Thi Xu និងគ្រួសារ​ គោលនយោបាយមួយចំនួ​នក្នុង​ទីក្រុង Tuy Hoa។
 
ប្រធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim Ngan បានស្នើដល់ថ្នាក់មូលដ្ឋាន ប​ន្ត ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ក្នុង​កា​រ​ថែទាំជនមានគុណបំណាច់ ដើម្បីគោលនយោ បាយរបស់បក្សនិង​រដ្ឋត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​។
 
មុននេះ នាយប់ថ្ងៃ​ទី ២៩ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួម​ពិធី​​អបអរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Phu Yen ឡើងវិញ  (១ កក្កដា ១៩៨៩-១ កក្កដា ២០១៩) និង​ទទួល​គ្រឿងឥស្សរិយយស ឯករាជ្យថ្នាក់ទី១ ដោយប្រធានរដ្ឋប្រគល់ជូន។
 
ថ្លែងមតិ​នៅក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអប​អរសាទរ​ចំពោះ​សមិទ្ធិផល​សំខាន់ៗ​ របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនខេត្ត Phu Yen ខិតខំសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំក​ន្លង​មក។ ប្រធានរដ្ឋសភា វៀតណាម ​លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាស​ន៍ថា​៖ “ជា​ច្រើន​ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ខេត្តបានសម្រេចនូវកំណើនល្អ ហើយមាន​ការផ្លាស់​ប្តូរយ៉ា​ខ្លាំង​ក្លាឆ្ពោះ​ទៅទិស​ដៅឧស្សាហូបនីយកម្មនិងទំនើបភាវូ​បនីយកម្មយ៉ាងសកម្ម។ ​វិស័យឧស្សាហកម្ម​ ពាណិជ្ជកម្ម​និងសេវាកម្ម​កំពុង​អភិវឌ្ឍនិងបង្កើតនូវត​ម្លៃបន្ថែមខ្ពស់។ ក្នុងប៉ុន្មានឆ្នាំថ្មី​ៗនេះ ខេត្ត Phu Y​en ក៏បាន​ផ្តោត​លើការ​វិនិយោគ​ និងការធ្វើអាជីវកម្មសេដ្ឋកិច្ចសមុទ្រ ដែលជាប់ទាក់​ទងជាមួយការអភិវឌ្ឍវិ​ស័យទេស​ចរ ណ៍ ដែលនាំ​មកនូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន និងបើកទិសដៅថ្មីនាពេ​ល​អនាគត”។
 
ប្រធានរដ្ឋសភា​វៀតណាមលោកស្រី Nguyen Thi Kim Ngan បានក្រើនរំលឹកខេត្ត Phu Yen បន្តកែលំអរយ៉ាង​ខ្លាំង​នូវ​បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។​ លោកស្រីប្រធានរដ្ឋសភាបានស្នើរឱ្យខេត្ត​ Phu Yen ត្រូវធានា​បញ្ហា​សន្តិសុខ​សង្គម​សម្រាប់ប្រជាជនគ្រប់រូប​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top