ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម​កម្មវិធី “ព្រំដែន​ពោរពេញទៅ​ដោយចំណង​មិ​ត្តភាព”​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកម្មវិធីជួបប្រាស្រ័យ "ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព"

 នាយប់​ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ បានប្រារព្ធឡើង​នូវកម្មវិធីជួប​ប្រាស្រ័យ “ព្រំដែន​ពោរ​ពេញ​ទៅ​ដោយចំណងមិត្តភាព” លើកទី៣ឆ្នាំ២០១៨ ដោយ មានការចូលរួមរបស់ថ្នាក់ដឹក​នាំរដ្ឋាភិបាលនិង​កង​កម្លាំងប្រដាប់​អាវុធរបស់វៀតណាម ចិន ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃផងដែរ។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀត​ណាមកំពុងជម្រុញការ​អនុវត្តរាល់គោលគំនិតផ្តួចផ្តើមរួម នៃមហាអនុតំបន់ ទន្លេមេគង្គ ដូចជា ផ្តល់​អាទិភា​ព​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គមនាគម​ សេដ្ឋកិច្ច​ច្រក​ព្រំដែន​និង​ក្រោម​រូប​ភា​ព​សហប្រតិបត្តិការ​ឆ្លង​ដែន​ សំដៅ ធ្វើអាជីវកម្ម ដោយសមស្របតាមបែបវិទ្យាសាស្ត្រ​នូវធនធានរបស់ប្រទេសជាតិ លើក​កម្ពស់​ គុណ​​ភាព​ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការចលនាយ៉ាងឆាប់រហ័សរបស់ សេដ្ឋកិច្ច​ក្នុង​តំបន់​និង​លើ​ពិភព​​លោក​។ លោកស្រីប្រធានរដ្ឋ សភាមានបំណងថា ទន្ទឹមនិង​កិច្ច​សហប្រតិបត្តិការ​រវាងប​ណ្តា​រដ្ឋាភិ​បាល​មក​ ក​ងកម្លាំងប្រដាប់អាវុធទូទៅនិងកងកម្លាំងការពារព្រំដែនវៀតណាម ចិន ឡាវ​ កម្ពុជា ថៃ និង​មីយ៉ាន់​ម៉ានិ​យា​​យ​ដោយឡែក នឹងចូលរួមឲ្យបានសកម្មថែមទៀត ទៅក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ នាំ​មក​នូវ​កម្លាំងសំយោគថ្មីនិងពង្រីកនូវកម្លាំងចលករ សម្រាប់មហាអនុតំបន់ទន្លេមេគង្គតែម្តង៖ “ប្រទេស​យើង​​​ទាំង​៦ បានរួមទន្លេមេគង្គជាមួយគ្នា និងមានបំណងប្រាថ្នារួម អំពីសន្តិភាព ស្ថិរភាពនិង​ការ​អភិវឌ្ឍ​សម្បូរ​រុង​រឿង។ តាមនោះ ខ្ញុំសង្ឃឹមថា កងកម្លាំងការពារព្រំដែននៃបណ្តា​ប្រ ទេសមហាអនុតំបន់ នឹង​កាន់​តែរឹត​​បន្តឹងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកិច្ច​សហប្រតិបត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​គ្រប់​​វិស័យ ។ ជាពិសេស យើងនឹង​រួមគ្នា ការពារប្រភពទឹកលើទ​ន្លេមេគ​ង្គ រួមគ្នា​កសាង​ខ្សែព្រំដែន​រួមសន្តិ​ភាព ​មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រួមចំណែកការពារនិងអភិរ​ក្សនូវតម្លៃវ​ប្ប ធម៌យ៉ាង​ល្អប្រ​សើរ​ដែល​ផ្សារ​ភ្ជាប់​នឹងទន្លេនេះ”។

ត្រូវ​បានរៀ​ប​ចំឡើងពីរឆ្នាំម្តង កម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” បាន​ក្លាយ​ទៅ​ជាព្រឹត្តិការណ៍​ពោរពេញទៅ​ដោយអត្ថន័យ​ក្នុងវិស័យ​កិច្ចការ​បរទេស​និយាយ​រួមនិង​កិច្ច​ការបរទេសការ​ពារ​ជាតិ​​និ​យាយដោយ​ឡែក។ ជាពិសេស កម្មវិធីជួបប្រាស្រ័យលើកនេះ មា​នការបើក​ទូលាយ​និង​អភិវឌ្ឍន៍​ជាពីរ​លើក​​មុន​ទាំងទ្រង់ទ្រាយរៀបចំនិងខ្លឹ​មសារនៃកម្មវិធីផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top