ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹក​ខួបលើកទី២០​នៃទិវាប្រពៃណីប៉ូលីស​សមុទ្រវៀតណាម​

 នា​ព្រឹកថ្ងៃ២៨ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ  បញ្ជា​ការដ្ឋាន​ប៉ូលីស​សមុទ្រ​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​លើក​ទី​២០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥសរ្សិយយសថ្នាក់ទី៣។ នៅក្នុងពិធីនេះ តាងនាម​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ ប្រធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ប្រគល់​គ្រឿង​ឥស្សិរយ​យសថ្នាក់​ទី៣ចំពោះប​ញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀត​ណាម ដោយ​ទទួល​ស្គាល់​រាល់​ស្នាដៃ​ដែល​ប៉ូលីស​សមុទ្រ​ទទួល​បាន​។
 
អញ្ជើញ​ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កោះ​សមុទ្រ​វៀត​ណាម​មាន​តួនាទីនិងទីតាំងពិសេសសម្រាប់បុព្វហេតុកសាងនិងការពារប្រទេស។ ដោយការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រព័ន្ធ​នយោបាយទាំងទាំងមូលនិងប្រជាជនទាំង​មូល វៀត​ណាម​កំពុង​ក្លាយ​ទៅជា​ប្រទេស​មាន​ប្រៀបខ្លាំង​អំពីសមុទ្រ​ ធ្វើមានពីសមុទ្រ តាមនោះ​លើក​កម្ពស់​ឋានៈ​របស់​វៀត​ណាម​ក្នុង​តំបន់​និង​លើឆាក​អន្តរជាតិ​។
 
“ចំពោះមុខ​ស្ថានភាពពិភពលោកនិងតំបន់ត្រូវបានព្យាករណ៍ថា  នៅតែមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ពិបាកស្មានបាន ហើយសកម្មភាព​នៃជម្លោះ​អធិបតេយ្យភាព​នៅក្នុង​សមុទ្រ​ខាង​កើត​និង​តំបន់​សមុទ្រ​សំខាន់ៗ​របស់​វៀត​ណា​នៅបង្កប់ កត្តាបង្ករ អស្ថេរភាព។ ហេតុដូច្នេះ ភារកិច្ចប្រយុទ្ធប្រឆាំ​ងដើម្បីរក្សាឯករាជ្យ អ​ធិបតេយ្យ​ភាព បូរណភាពដែនដីរបស់មាតុប្រទេស ធានាវិស័យការពារជាតិ សន្តិសុខនិងសណ្តាប់ ធ្នាប់ សុវត្ថភាព​សង្គមកំពុង​ដាក់ចេញការសាកល្បងជាមួយឱកាសងាយស្រួ​ល។ ដើម្បី​ទទួល​បាន​មូលដ្ឋាន​ច្បាប់ល្អ​ជាងមុន​សម្រាប់​កងកម្លាំងប៉ូលីសសមុទ្រ វៀតណាមត្រូវបំពេញឲ្យបានល្អថែម​ទៀតនូវភារកិច្ចរ​បស់ខ្លួន​។  រដ្ឋស​ភា ​នាពេលខាងមុខនឹងពិចារណានិងអនុម័តច្បា​ប់ប៉ូលីសការពារសមុទ្រវៀតណាមនៅសម័យប្រជុំលើ​កទី ​៦”។ នេះ​បើតាមប្រសាសន៍​របស់ប្រធានរដ្ឋស​ភា លោក​ស្រី Nguyen Thị Kim Ngan។

 
 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងពិធី (រូបថតៈ TTXVN)

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim  Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាបន្ទប់ប្រពៃណី
របស់កងកម្លាំងប៉ូលីសការពារសមុទ្រវៀតណាម(រូបថតៈ TTXVN) 


 រូបថតៈ TTXVN 

ដើម្បី​ធានាកងកម្លាំងប៉ូលីសសមុទ្របំពេញការងារបានល្អប្រសើរក្នុងភារកិច្ចការពារអធិបតេយ្យភាព សិទ្ធិ​អធិបតេយ្យ​ជាតិ សិទ្ធិយុត្តាធិការជាតិនិងថែ​រក្សាសន្តិសុខ សណ្តាប់​ធ្នាប់​និង​សុវត្ថិភាព​នៅលើសមុទ្រ​និង​លើដំបន់​ខ្ពង់​រាបបាតសមុទ្ររបស់វៀត ណាម ​ប្រធានរដ្ឋសភា លោកស្រី Nguyen Th​i Kim Ngan បាន​លើក​ឡើង​នូវភារ​កិច្ច​សំខាន់ៗមួយចំនួនក្នុងពេលខា​ងមុខ។ តាមនោះលោកស្រីប្រធានរដ្ឋស​ភាបាន​ស្នើ ឱ្យកង​កម្លាំង​ប៉ូលីស​សមុទ្រ​ត្រូវផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ លើកម្ពស់​គុណភាពហ្វឹក ហ្វឺនបណ្តុះបណ្តាល​ គោរព​ច្បាប់និង​វិន័យ​ដើម្បី​ឆ្លើយ​តប​តាមតម្រូវការនៃការកសាង កងកម្លាំងប៉ូលី​សសមុទ្រវៀតណាមបដិវត្តន៍ ត្រឹ​មត្រូវ​​ចំណាន និង​ទំនើប៖ “បង្កើនការងារហ្វឹក​ហ្វឺននិងការបំប៉ន់​ក្រុមមន្រ្តីនិង​ភ្នាក់ងារ​ដើម្បី​បង្កើន​សមត្ថភាព​ធ្វើជាម្ចាស់​លើឧបករណ៍​ អាវុធ ជាពិសេសបំពាក់គ្រឿងបរិក្ខារនិងអាវុធថ្មី ​ពូកែខាងជំនាញវិជ្ជាជីវៈ ប៉ិនប្រសបយុទ្ធ​វិធី និង​វិធាន​ការ​សម្រាប់ការការពារអធិបតេយ្យភាពកោះសមុ​ទ្រ។ ម្យ៉ាងវិញទៀត មា​នផែន​ការប្រយុទ្ធប្រឆាំង​នឹង​បរទេសដែល​ចូលធ្វើ រុករកនៅតាមសមុទ្រការ ប្រឆាំង​ចោរកម្ម ប្លន់ប្រដាប់អាវុធ រត់ពន្ធ​ ការក្លែង​បន្លំ​ពាណិជ្ជ​ ​កម្មស្វែងរកនិងសង្គ្រោះបន្ទាន់ ក្តាប់ជាប់ច្បាប់វៀតណាមនិងរាល់សន្ធិសញ្ញា​អន្តរជាតិ​ ពាក់​ព័ន្ធ​ផ​ង​ដែរ​”​។
 
ប្រធាន​រដ្ឋសភាក៏បានក្រើនរំលឹកថា ប៉ូលីសសមុទ្របានធ្វើការយ៉ាងល្អក្នុងការផ្សព្វ ផ្សាយនិង​អប់រំ​ច្បាប់​ដល់​ប្រជាជន​និងអ្នក​នេសាទ អនុវត្តល្អកិច្ចសហប្រតិបត្តិការអន្តរ​ជាតិ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ ​រួមជាមួយ​កង​កម្លាំង​ប្រតិបត្តិច្បាប់​លើសមុទ្រ ដើម្បីសម្របសម្រួលនិងចា​ត់វិធានការសមស្រប ដោយ​ធានា រក្សា​រឹងមាំ​អធិប​តេយ្យភាព​ សណ្ដាប់ធ្នាប់​សន្តិសុខនិង​សុវត្ថិភាព​នៅលើសមុទ្រ​ដើម្បី​ឱ្យប្រទេសជាតិ​មាន​បរិយាកាស​សន្តិភាព​សម្រាប់​ការអភិវឌ្ឍ​សម្បូររុ​ង​រឿង៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top