ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសឡាវ


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  Bounnhang Vorachith    
 

នាយប់​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ វិលត្រឡប់​មកទីក្រុងហាណូយវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ​២៦ ដល់ថ្ងៃទី ២៩ ខែកញ្ញា។
 
មុនពេលវិល​ត្រឡប់មកមាតុប្រទេសវិញ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀត ណាមប្រចាំនៅឡាវផងដែរ។
 
ក្នុងក្របខ័ណ្ឌនៃ​ដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ចូលជួប​សម្តែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bunnhang Vorachith, ជួបសវន​ការជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongluon Sisoulith ក៏ដូចជា​ធ្វើ​ទស្សន​កិច្ច​ការ​ងារ​នៅ​ខេត្ត​វៀង​ច័ន្ទ​។  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បាន​ធ្វើជា​សហប្រធាន​នៃសិក្ខាសាលា ស្តីពី “គោលនយោបាយច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈនិងការ​បង្កើតការងារ” និង “ការសម្របសម្រួលក្នុងការដោះ​ស្រាយបណ្តឹង​តវ៉ារវាង​ស្ថាប័នរដ្ឋសភា​និងស្ថាប័ន​រដ្ឋាភិបាល​ជាមួយក្រសួង​ស្ថាប័នពាក់​ព័ន្ធ”។ ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim​ Ngan បានអញ្ជើញ​ទៅពិនិត្យវឌ្ឍនភាព នៃការសាង​សង់អា​គារ រដ្ឋសភាឡាវដែលកំពុងសាងសង់នៅ​ទីក្រុងវៀងចន្ទន៍ ក៏ដូចជាជួប​សំណេះសំណា​លជា​មួយ​​ កម្មាភិបាល​និងកម្មករនៃកងពលលេខ ១១ ក្រសួ​ងការពារប្រទេស​វៀតណាម​​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top