ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី  Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree 
 

 លោកស្រី  Nguyen Thi Kim Ngan មាន​ការជឿជាក់​ថាដំណើរ​ព្រះរាជ​ទស្សនកិច្ច​នៅវៀត​ណាម​លើក​នេះ​រប​ស់​ព្រះ​រាជ​បុត្រី​នឹងរួមវិភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​និង​កិច្ច​សហប្រតិ​បត្តិការ​រវាង​វៀតណាមនិងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេស​ទាំងពីរប្រារព្ធខួបលើកទី ៥​០ នៃការ​បង្កើត​ទំនាក់​ទំនងការទូត។
 
នាថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយ ព្រះរាជបុត្រីស៊ុយអែតVictoria Ingrid Alice Desiree ដែលកំពុងយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមនោះ  ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen​ Thi Kim Ngan មានការ​ជឿជាក់​ថាដំណើរ​ព្រះរាជ​ទស្សន​កិច្ច​នៅវៀត​ណាម​លើក​នេះរបស់​ព្រះរា​ជ​បុត្រី​នឹង​រួមវិ​ភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្ត​ភាពជា​ប្រពៃណីនិង​កិច្ចសហ​ប្រតិបត្តិការ​រវាង​វៀត​ណាម​និងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើត​ទំនាក់​ទំនងការ​ទូត​។ ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀម​ខ្លួនជាស្រេច​ធ្វើជាស្ពាន​តភ្ជាប់​សំរាប់ប្រទេសស៊ុយអ៊ែតជាមួយសមាគមប្រជាជាតិអាស៊ី​អាគ្នេយ៍(អាស៊ាន)។
 
ជាកិច្ចឆ្លើយតប​ ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree មានព្រះរាជបន្ទូលថា ព្រះរាជដំណើ​រទស្សន​កិច្ច​នេះមានការចូលរួមរបស់សហគ្រាសស៊ុយអ៊ែតជាង ៥០ អង្គភាព ដើម្បីលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិ​ច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។វៀតណាមមានទីតាំងសំខាន់នៅក្នុងតំបន់ ហើយនេះជាឱកាសដ៏ល្អ​សម្រាប់​សហគ្រាសស៊ុយអែត ដើម្បីជ្រៀតចូលទីផ្សា​រអាស៊ាន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top