ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ បង្កើនលក្ខណៈជំនាញរបស់សមាជិករដ្ឋសភា

លក្ខណៈទូទៅនៃសង្គមនិយមគឺជានីតិរដ្ឋ ហើយ លក្ខណៈដាច់ដោយឡែកគឺសង្គមនិយមក្រោមការដឹកនាំរបស់បក្ស។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំសម័យប្រជុំបក្សប្លុករដ្ឋសភា


នាព្រឹកថ្ងៃទី ២៣ ធ្នូ នៅវិមានរដ្ឋសភា បក្សប្លុករដ្ឋសភាគណៈកម្មាធិការដឹកនាំគម្រោង  “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” បានរៀបចំសម័យប្រជុំលើកទី ៤ ដើម្បីផ្ដល់មតិយោបល់ទៅក្នុងប្រធានបទជំនាញ “ផ្លាស់ប្ដូរថ្មីការចាត់តាំង លើកកម្ពស់គុណភាពប្រតិបត្តិរបស់រដ្ឋសភា ដោយឆ្លើយតបនឹងតម្រូវការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា៖ “ការកសាងនីតិរដ្ឋសង្គមនិយមត្រូវមានលក្ខណៈទូទៅ។ លក្ខណៈទូទៅចំពោះរដ្ឋសភាក្នុងនីតិរដ្ឋគឺមានគោលការណ៍ប្រតិបត្តិយ៉ាងដូចម្តេច? តើមុខងារទាំងបីគឺ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌មានទំនាក់ទំនងដូចម្ដេច។លក្ខណៈទូទៅនៃសង្គមនិយមគឺជានីតិរដ្ឋ។ លក្ខណៈដាច់ដោយឡែកគឺសង្គមនិយមក្រោមការដឹកនាំរបស់បក្ស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top