ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាងទីក្រុង Vinh Phuc ទំនើប និរន្តរភាព និងមនុស្សធម៌

ប្រធានរដ្ឋសភាមានក្តីសង្ឃឹមថាខេត្ត Vinh Phuc នឹងបន្តពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយឈរលើមូលដ្ឋាននៃវឌ្ឍនភាពវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍ ភ្ជាប់ជាមួយការកៀរគរ និងប្រើប្រាស់គ្រប់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ២០២៣) និងខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញអញ្ជើញមកខេត្ត Vinh Phuc ( ២ មិនា ឆ្នាំ ១៩៦៣ - ២ មិនា ឆ្នាំ ២០២៣)។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរចំពោះសមិទ្ធិផលរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត  Vinh Phuc ក្នុងរយៈពេលកន្លងទៅ៖ នៅចំពោះការលំបាក និងបញ្ហាប្រឈមកាន់តែធំធេងនោះ ការអនុវត្តភារកិច្ចនយោបាយរបស់ខេត្ត Vinh Phuc ក្នុងសម័យកាលថ្មីគឺត្រូវមាននុវានុវត្តន៍ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ បំណងប្រាថ្នាចង់ក្លាយទៅជាអ្នកមាន វិបុលភាពគឺត្រូវជ្រួតជ្រាបទៅក្នុងការយល់ដឹង និងសកម្មភាពរបស់ស្ថាប័ន អង្គការ អង្គភាពនីមួយៗ របស់កម្មាភិបាលប្រជាជនគ្រប់រូប និងប្រព័ន្ធនយោបាយខេត្ត Vinh Phuc ទាំងមូល។ បង្កើតកម្លាំងពលំរួម និងកម្លាំងចលករថ្មីស្ដីពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងមនុស្សធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ

ប្រធានរដ្ឋសភាមានក្តីសង្ឃឹមថាខេត្ត Vinh Phuc នឹងបន្តពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយឈរលើមូលដ្ឋាននៃវឌ្ឍនភាពវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍ ភ្ជាប់ជាមួយការកៀរគរ និងប្រើប្រាស់គ្រប់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ពង្រីកសក្តានុពល គុណសម្បត្តិ និងទីតាំងជាច្រកទ្វារឆ្ពោះទៅទិសពាយ័ព្យនៃទីក្រុងហាណូយ សំដៅកសាងខេត្ត Vinh Phuc ឲ្យសក្តិសមជាខេត្តដ៏សំខាន់ក្នុងតំបន់សេដ្ឋកិច្ចស្នូលនៃភាគខាងជើង និងតំបន់ដីសណ្ដទន្លេក្រហមផងដែរ៕


top