ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្តកំពង់ធំ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមមហាសន្និបាត អន្តរសភា AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅខេត្តកំពង់ធំ។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ។ (រូបថត៖ VOV)  
នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ និងបង្កើតបរិយាកាសវិនិយោគអំណោយ ផលថែមទៀត ក៏ដូចជាបង្កើនកំណែទម្រង់រដ្ឋបាល ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច មានលក្ខខណ្ឌបំពេញបានយ៉ាងល្អនូវការងារសន្តិសុខសង្គម បង្កើតការងារធ្វើជូនប្រជាជននៅមូលដ្ឋាន ក្នុងនោះមានសហគមន៍ជនជាតិវៀតណាម ផងដែរ។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងមូលដ្ឋាននានារបស់វៀតណាម ទាញយកសក្តានុពល និងប្រៀបខ្លាំងក្នុងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ព្រមទាំង ផ្តោតសំខាន់ អនុវត្តន៍ឲ្យបានល្អនូវ ការងារអប់រំសម្រាប់យុវជនជំនាន់ក្រោយ; ពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
នាថ្ងៃដដែល នៅរោងចក្រកែច្នៃកៅស៊ូ Tan Bien ក្នុងខេត្តកំពង់ធំ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុន Viettel ថ្នាក់ដឹកនាំក្រុមហ៊ុន កៅស៊ូវៀតណាមនៅកម្ពុជា រួមជាមួយកម្មាភិបាល បុគ្គលិកជនជាតិវៀតណាម និង ជនជាតិកម្ពុជា ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងខេត្តកំពង់ធំ។ នៅទីនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យបណ្ដាក្រុមហ៊ុនខិតខំប្រឹងប្រែងសម្រេច ភារកិច្ចនយោបាយ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបក្សនិងរដ្ឋបានប្រគល់ ជូន ដោយលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចផង ព្រមទាំងពង្រីកតួនាទីជាស្ពាន រួម ចំណែកជំរុញកិច្ចសហប្រតិបត្តិការរវា ងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពផង; គោរពយ៉ាងម៉ឺងម៉ាត់នូវគោលជំហរ គោលមាគ៌ា របស់បក្ស និងច្បាប់របស់រដ្ឋទាំងពីរ៕

top