ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត និង សហគមន៍ជនវៀតណាមនៅហ្វាំងឡង់

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត និង សហគមន៍ជនវៀតណាមនៅហ្វាំងឡង់


នារសៀលថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង  Helsinki ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូត និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅហ្វាំងឡង់

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនារបស់​សហគមន៍ជន​វៀតណាម​នៅហ្វាំងឡង់ដែលតែងតែឆ្ពោះទៅរកមាតុភូមិ ហើយទន្ទឹមនឹងនោះលោកបានកត់សម្គាល់នូវរាល់សំណើររបស់បងប្អូនជនរួមជាតិ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាការិយាល័យនយោបាយ បន្តអះអាងថាសហគមន៍ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់បានឡើយ ហើយជាប្រភពធនធានដ៏សំខាន់របស់សហគមន៍ជនជាតិវៀតណាមផងដែរ។

សកម្មភាពជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅ សាធារណរដ្ឋហ្វាំងឡង់បានបញ្ចប់សកម្មភាពជាបន្តបន្ទាប់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក្នុងក្របខ័ណ្ឌចូលរួម កិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី ៥ (WCSP5) នៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប (EP) ព្រះរាជាណាចក្របែលហ្ស៊ិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ចាប់ពីថ្ងៃទី ៥-១១ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភា (IPU) ប្រធានក្រុមប្រឹក្សាជាតិអូទ្រីស ប្រធានសភាអឺរ៉ុប (EP) និងជាប្រធានសភាហ្វាំងឡង់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top