ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតសាលាវិទ្យាល័យ Nguyen Duy Trinh និងពិធីទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សាលាវិទ្យាល័យ Nguyen Duy Trinh (ស្រុក Nghi Loc ខេត្ត Nghe An) បានប្រារព្ធពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើត (១៩៦១-២០២២) និងពិធីទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ លើកទី ២ ។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានផ្តល់អាហារូបករណ៍ចំនួន ៦០ កន្លែង ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ហើយមានសមិទ្ធិផលសិក្សាល្អៗ (រូបថត៖ VNA)  

អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនសលា និងផ្តល់អាហារូបករណ៍ចំនួន ៦០ កន្លែងដល់សិស្សានុសិស្សដែលមានស្ថានភាពរស់នៅលំបាក ហើយមានស្នាដៃសិក្សាពូកែ។ ដោយមានប្រពៃណីរយៈពេល ៦០ ឆ្នាំនៃការកកើត និងរីកចម្រើននោះ សាលាមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ថ្នាក់ទី ២ និងថ្នាក់ទី ៣ របស់លោកប្រធានរដ្ឋ ប័ណ្ណសរសើររបស់លោកនាយករដ្ឋមន្ត្រី ទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល និងទីក្រុង។ ទន្ទឹមនឹងនេះសាលាបានជាប់ស្តង់ដារជាតិ ហើយជាសលាវិទ្យាល័យមួយក្នុងចំណោមសាលាវិទ្យាល័យចំនួនប្រាំដែលត្រូវបានជ្រើសរើសដោយខេត្ត Nghe An ដើម្បីធ្វើការសាកពិសោធន៍គំរូនៃសាលាស្នូលប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាល ២០១៩-២០២៣ ផងដែរ៕


top