ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ

ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងរួមចំណែកបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បួងនិងឥណ្ឌា (រូបថត៖ Doan Tan/TTXVN)


តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញមកដល់អាកាស យានដ្ឋានអន្តរជាតិ Incheon រដ្ឋធានី Seoul ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១២-១៥ ឆ្នាំ ២០២១។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tung បុគ្គលិកស្ថានទូត និងតំណាងក្រសួង សាខា ទីភ្នាក់ងារសារព័ត៌មាន។ ខាងភាគីកូរ៉េខាងត្បូងមានអនុប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម គឺសមាជិកសភា Suh Jung-Sook។

ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនិងបង្កើតកម្លាំងចលករថ្មី សម្រាប់ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងរួមចំណែកបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top